Hero ត្រូវក្រុមអ្នកគាំទ្រមួយក្រុម ទាញដៃធ្លាក់ពីលើឆាក បណ្ដាលឲ្យរងរបួសបាក់ជើងខាងឆ្វេង

ថៃ៖ លោក Hero គឺជាតារាចម្រៀងប្រុសមាឌធំមួយដួង ដែលទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជនគ្រប់ស្រទាប់ ហើយបើគិតមកទល់ពេលនេះ រូបលោកបានសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនមករយៈពេលច្រើនឆ្នាំហើយផងដែរ។

យ៉ាងណាមិញ ស្របពេលប្រជាប្រិយភាពតារាចម្រៀង លោក Hero ហាក់កាន់តែមានភាពល្បីល្បាញ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយធ្វើឲ្យគ្រប់ការប្រគំតន្រ្តីរបស់លោកគ្រប់ទីកន្លែង តែងតែមានបណ្ដាហ្វេនៗ ទៅតាមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

ជាក់ស្ដែង កាលពីយប់មិញនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការប្រគុំតន្រ្តីខ្នាតតូចមួយ ដែលមានការចូលរួមពីសំណាក់មហាជន យ៉ាងច្រើនកុះករ ដែលធ្វើឲ្យកម្មវិធីមួយនោះ មានភាពសប្បាយរីករាយជាខ្លាំង ប៉ុន្តែខណៈដែលកំពុងតែមានភាពសប្បាយរីករាយ ស្រាប់តែ លោក Hero ត្រូវបានក្រុមអ្នកគាំទ្រអសីលធម៌មួយក្រុម បានចាប់អូសទាញដៃលោក បណ្ដាលឲ្យធ្លាក់ពីឆាកប្រគំតន្រ្តីតែម្ដង។

ក្រោយកើតហេតុ ភ្លាមៗនោះ តារាប្រុសរូបនេះ ក៏ត្រូវបានក្រុមការងារព្រមទាំងភរិយាលោក បាននាំទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ ដោយក្នុងនោះ ជាលទ្ធផលគឺលោកបានរងរបួសបាក់ជើងផ្នែកខាងឆ្វេងផងដែរ៕ 

Hero
Hero
Hero
Hero
Hero