ប្រពៃណាស់! ឆាយ វីរៈយុទ្ធ និងភរិយា នាំយកអំណោយ ចែកជូនចាស់ជរា

កំពង់ឆ្នាំង៖ បន្ទាប់ពីលេចលឺ ដំណឹងដ៏រំភើបមួយ ទាក់ទងនឹងភរិយាជាទីស្រលាញ់ របស់លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀង សម្លេងផ្អែមស្រទន់ កំពុងពរពោះកូនក្នុងផ្ទៃ ធ្វើឲ្យហ្វេនៗរំភើបចិត្ត និងត្រេកអរចំពោះ គូស្វាមីមួយគូ នេះគ្រប់គ្នា។

ទន្ទឹមនឹងនេះ លោកឆាយ វីរៈយុទ្ធ ធ្វើឲ្យអ្នកគាំទ្រ ទាំងអស់សរសើរមិនដាច់ពីមាត់ ពីទំនាក់ទំនងស្នេហា ដ៏ផ្អែមល្ហែម ស្អិតរមួតដែលមានទៅលើភរិយា។ ជាពិសេស បើទោះបីជា រវល់ជាមួយការងារសិល្បៈបែបណា ក៏តារាចម្រៀងរូបនេះ មិនភ្លេចក្នុងការ ចំណាយពេលវេលា ផ្ទាល់ខ្លួនសម្រាប់គ្រួសារ និងធ្វើការងារសប្បុរសធម៌ ក្នុងសង្គមនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងមាឌតូចរូបនេះ និងម្ចាស់បេះដូង បានធ្វើរឿងដ៏ថ្លៃថ្លាមួយ ធ្វើឲ្យមហាជនសរសើរ មិនដាច់ពីមាត់។ ក្នុងនោះដែរ វីរៈយុទ្ធ និងក្រុមគ្រួសារ បាននាំយកនូវអំណោយ មួយចំនួនមានដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មួយចំនួនចែកជូនដល់លោកតា លោកយាយ ចាស់ជរា និងជនពិការ ចំនួន២៦គ្រួសារ នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

យ៉ាងណាមិញ ក្រោយពីឃើញ ទង្វើបែបនេះហើយ ធ្វើឲ្យអ្នករាល់គ្នា បញ្ចេញមតិសរសើរពីតារារូបនេះគ្រប់គ្នា ដែលចេះជួយយកអាសារ និងមានការចែករំលែកបែបនះ ដែលជារឿងមួយគួរយក ជាគំរូផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា ធ្វើអំពើសប្បុរសធម៌
ឆាយ វីរៈយុទ្ធ និងភរិយា ធ្វើអំពើសប្បុរសធម៌
ឆាយ វីរៈយុទ្ធ និងភរិយា ធ្វើអំពើសប្បុរសធម៌
ឆាយ វីរៈយុទ្ធ និងភរិយា ធ្វើអំពើសប្បុរសធម៌
ឆាយ វីរៈយុទ្ធ និងភរិយា ធ្វើអំពើសប្បុរសធម៌