ម្ចាស់ពាន World Cup 2006 និងជាវីរបុរស Roma ទៅលេងឲ្យ ក្លិបជោគជ័យមួយនៅ អាហ្សង់ទីន

  • សុក្រ ២៦ កក្តដា, ២០១៩ ១៤:៣៧

អាហ្សង់ទីន៖ កំពូលខ្សែបម្រើ និងជាវីរបុរសរបស់ក្លិប Roma កីឡាករ Daniele de Rossi បានទៅចូលរួមជាមួយក្លិបលីគកំពូលរបស់ អាហ្សង់ទីន Boca Juniors

កីឡាករ De Rossi ទៅដល់អាកាសយានដ្ឋានរបស់អាហ្សង់ទីន

កីឡាករវ័យ ៣៦ឆ្នាំ ដែលជួយ អ៊ីតាលី ឈ្នះពានរង្វាន់ FIFA World Cup 2006 បានចាកចេញពីក្លិបអ៊ីតាលី Roma នៅពេលបញ្ចប់រដូវកាលមុន បន្ទាប់ពីបានចំណាយពេលវេលាក្នុងអាជីពរបស់ខ្លួននៅក្លិប Roma តែមួយប៉ុណ្ណោះ ពោលគឺ De Rossi បានចំណាយរយៈពេល ១៨រដូវកាលជាមួយ Roma។

កីឡាករ De Rossi

De Rossi រកគ្រាប់បាល់បាន ៦៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបឲ្យ Roma ៦១៦ដង ដែលចំនួននៃការបង្ហាញខ្លួននេះមានតែកីឡាករ Francesco Totti ម្នាក់គត់ដែលច្រើនជាង De Rossi ពោលគឺ Totti ចូលលេងឲ្យ Roma បាន ៧៦៨ប្រកួត។

កីឡាករ De Rossi និងកីឡាករ Francesco Totti

De Rossi បានបដិសេធក្នុងការធ្វើជានាយកប្រតិបត្តិរបស់ក្លិប ដោយគេបាននិយាយថា នៅមានអារម្មណ៍ចង់ធ្វើជាកីឡាករ ដោយចង់បានការផ្សងព្រេង និងប្រកួតប្រជែងថ្មី។

កីឡាករ De Rossi

សូមបញ្ជាក់ផងដែរថា De Rossi បង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីចំនួន ១១៧ និងរកគ្រាប់បាល់បាន ២១គ្រាប់ ក្នុងនាមជាខ្សែបម្រើ ហើយរូបគេក៏ជាតួអង្គមួយរូបដែលបានជួយ អ៊ីតាលី យកឈ្នះ បារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើកពាន FIFA World Cup 20០6 ផងដែរ៕

កីឡាករ De Rossi