ហ្វេនទប់អារម្មណ៍ស្ទើរមិនជាប់ ពេលឃើញ Lee Dong Wook សម្តែងជាតួ គ្រូពេទ្យធ្មេញ

កូរ៉េខាងត្បូង៖ ឆាប់ៗខាងមុខនេះ កម្លោះសង្ហា Lee Dong Wook នឹងបង្ហាញខ្លួន សម្តែងជាតួរសជាតិថ្មីដែលរូបលោកមិនធ្លាប់សម្តែងពីមុនមក នៅក្នុងរឿងមានចំណងជើងថា “Hell is Other People” របស់ប៉ុស្តិ៍ OCN។

ផ្អែកតាមការបញ្ជាក់ លោក Lee Dong Wook នឹងសម្តែងជាតួអង្គគ្រូពេទ្យធ្មេញ មានឈ្មោះថា Seo Moonjo ក៏ប៉ុន្តែនៅក្នុងរឿងនោះ លោក Dong Wook មិនមែនជាគ្រូពេទ្យធ្មេញធម្មតានោះទេ ហើយលោកគឺជាមនុស្សដែលពោពេញដោយអាថ៌កំបាំងជាទីបំផុត។

យ៉ាងណាមិញ សម្រាប់រឿងភាគថ្មីនេះគ្រាន់តែបញ្ចេញរូប Trailer របស់លោក Lee Dong Wook សោះ អ្នកគាំទ្រជាច្រើនបាននាំគ្នា ចាប់អារម្មណ៍កម្លោះរូបនេះមិនតិចនោះទេ ព្រោះថាការតុបតែងខ្លួនរបស់លោក ជាពេទ្យធ្មេញបែបនេះ ពិតជាប្លែក និងសង្ហាដែលធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍ស្ទើរមិនបាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើននាំគ្នារង់ចាំយ៉ាងអន្ទះសារ ដើម្បីទស្សនារឿងភាគថ្មីរបស់ Lee Dong Wook សម្តែងជាតួអង្គពេទ្យធ្មេញនេះ ថាតើនៅក្នុងរឿងរូបលោកសង្ហាខ្លាំងកម្រិតណាទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះតួអង្គថ្មីរបស់ Lee Dong Wook?

Lee Dong Wook សម្តែងជាតួ គ្រូពេទ្យធ្មេញ
Lee Dong Wook សម្តែងជាតួ គ្រូពេទ្យធ្មេញ
Lee Dong Wook សម្តែងជាតួ គ្រូពេទ្យធ្មេញ