សាហាវបាត់! ពេលដឹងតម្លៃតុបតែងមុខ សម្រាប់កម្មវិធីធំៗ ដែលAum ហ៊ានចំណាយ

ថៃ៖ កំពូលតារាសម្ដែងស្រី កញ្ញា Aum Patcharapa ដែលគ្រប់គ្នាតែងតែដាក់នាមឲ្យថា ជារាជនីសម្រស់ ដោយបច្ចុប្បន្ននេះវ័យរបស់នាង បានចូលខ្ទង់៤០ឆ្នាំហើយក៏ដោយក្ដី ប៉ុន្តែរូបសម្រស់នាងហាក់នៅតែស្អាត និងក្មេង មិនប្រែប្រួលទាល់តែសោះ។

យ៉ាងណាមិញ សម្រាប់ការប្រកបការងារជាតារាសម្ដែងម្នាក់ បើទោះតារាស្រី កញ្ញា Aum Patcharapa មានរូបសម្ផស្សស្អាត និងក្មេង ពីធម្មជាតិក៏ពិតមែន ប៉ុន្តែក៏នៅតែជៀសមិនបាន ពីការតុបតែងបន្ថែមពីលើ រូបសម្រស់ដែលអំណោយផលពីកំណើតផងដែរ។

ដោយឡែក នៅក្រោយនៃការតុបតែងមុខរបស់កំពូលតារាស្រីមួយដួង ដូចជាតារាសម្ដែងស្រី កញ្ញា Aum Patcharpa ជឿជាក់ថាប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើល ចំពោះការចំណាយទៅលើការMakeUp ចូលរួមកម្មវិធីម្ដងៗ ដោយក្នុងនោះ បើតាមរយៈលោក Nongchat ដែលជាអ្នកMakeUpដ៏ល្បីនៅក្នុងប្រទេសថៃ រូបលោកក៏បានបង្ហើបឲ្យដឹងថា «សម្រាប់ការតុបតែងមុខឲ្យកំពូលតារាស្រី Aum ក្នុងមួយកម្មវិធីៗ គឺខ្ញុំទទួលបានកម្រៃចាប់ពី៨ម៉ឺនបាតឡើង ដោយតម្លៃនេះទៅតាមទីកន្លែងក្រៅ ឫក៏ក្នុងប្រទេស »។

ជាមួយនឹងតម្លៃការMakeup ដែលមិននឹកស្មានដល់នេះ បានធ្វើឲ្យមហាជននាំគ្នា លាន់មាត់ថា នេះបានចំជាកំពូលតារាស្រីមែន ខណៈដែលហ៊ានចំណាយសម្រាប់កម្មវិធីម្ដងៗ តម្លៃសុទ្ធសឹងតែកប់ពពកយ៉ាងដូច្នេះ៕  

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa និងNongchat
Aum Patcharapa និងNongchat
Aum Patcharapa និងNongchat