​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រ៉ូស មិនខ្លាច​​ក្នុង​ការសម្ដែង​ឈុត ក្ដៅ​រោលរាល​លើគ្រែ ជាមួយ​​តួឯក​ប្រុស​!

(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី ត្រូវប៉ាន់នឹងតួឆ្នាស់ឆ្នើម កញ្ញា រ៉ូស គេសង្កេតឃើញមួយរយៈចុងក្រោយនេះ នាងកាន់តែមានទីផ្សារសិល្បៈ ខណៈបច្ចប្បន្ន នាងកំពុងតែថតក្នុងខ្សែភាពយន្ត មួយដែលមានចំណងជើងថា «ភរិយាឈ្លើយស្នេហ៍» ។ យ៉ាងណាមិញ ក្នុងខ្សែភាពយន្តមួយនេះ គឺតម្រូវឲ្យនាង ថតឈុតក្ដៅរោលរាលជាមួយនឹង តួឯកប្រុស ដោយការថតឈុតរោលរាលនៅគ្រែនេះ ត្រូវបានកញ្ញារ៉ូស​បង្ហើបថា នាងមិនខ្លាច និងមិនខ្មាស់អៀន​នោះទេ​។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ ស្រីស្រស់សម្រស់ផូរផង់ កញ្ញា រ៉ូស បានឲ្យដឹងថា សម្រាប់ភាពយន្តរឿង «ភរិយាឈ្លើយស្នេហ៍» ក្នុងឈុតរោលរាល លើគ្រែជាមួយនឹងតួឯកប្រុស គឺជាលើកទី១ សម្រាប់រ៉ូស។ ទោះបែបនេះក្តី តែពេលសម្តែងនាងថា គ្មានឡើយភាពខ្មាស់អៀនគ្នា​ ​និងគិតថានេះគ្រាន់តែជា ឈុតឆាកសិល្បៈប៉ុណ្ណោះ។ តែយ៉ាងណា​កញ្ញា រ៉ូស ថា នៅតែមានភាពលំបាកក្នុងការសម្តែង ព្រោះជារសជាតិថ្មី សម្រាប់នាង និងចរិតតួអង្គក៏ថ្មីសម្រាប់នាងដែរ។

នាងបន្តថា តាមរយៈការសម្ដែងនេះ អាចនិយាយបានថា នាងនិងតួឯកប្រុស គឺមានភាពស៊ីសង្វាក់គ្នាបានល្អ ព្រោះម្នាក់ៗគិតថា តួអង្គនីមួយៗមិនមាននរណា ដែលល្អឥតខ្ចោះនោះទេ គឺតែងតែមានចំណុចខ្វះខាតរៀងៗខ្លួន គ្រាន់តែថា មុនពេលសម្ដែង គឺបានធ្វើការហាត់សមជាមួយគ្នា ហើយពេលមានចំណុចខ្វះខាតអ្វីមួយ គឺតែងតែព្យាយាមជួយប្រាប់គ្នាទៅវិញទៅមក។

គួរជម្រាបថា រ៉ូស ជាតារាសម្ដែងស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត គួរសម បើក្រឡេកទៅមើលពីសមត្ថភាពសិល្បៈវិញ អាចនិយាយបានថា នាងមានទេពកោសល្យសិល្បៈខ្លាំងតែម្ដង ទោះទើបតែប្រឡូកចូលសិល្បៈ តែនាងត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍។ ថ្មីៗនេះ នាងថែមទាំងបានចូលរួមសម្ដែង នៅក្នុងខ្សែភាពយន្តថ្មី មួយទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូស ក្នុងរឿង