ចម្លែកណាស់! គ្រឿងអលង្ការប្រមាណ ១.៦គីឡូក្រាម វះកាត់រកឃើញក្នុងក្រពះនារីម្នាក់ (មានវីដេអូ)

  • សុក្រ ២៦ កក្តដា, ២០១៩ ១៥:៣២

ឥណ្ឌា៖ នារីជនជាតិឥណ្ឌាម្នាក់ឈ្មោះថា Runi Khatun អាយុ២៦ឆ្នាំ ត្រូវបានគ្រូពេទ្យវះកាត់រកឃើញគ្រឿងអលង្ការប្រមាណ ១.៦គីឡូក្រាមនៅក្នុងក្រពះ។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ពេលដែលនាងមកដល់មន្ទីរពេទ្យដំបូង មានអាការអស់កម្លាំង និងទន់ខ្សោយ។ បន្ទាប់ពីស្កេនរាងកាយទើបបង្ហាញឲ្យឃើញថា មានគ្រឿងលោហៈមួយចំនួននៅក្នុងក្រពះរបស់នាង។ នៅពេលដែលចាប់ផ្ដើមវះកាត់ ធ្វើឲ្យគ្រូពេទ្យទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញសុទ្ធតែវត្ថុមានតម្លៃជាច្រើននៅក្នុងក្រពះ។ ក្នុងនោះមានដូចជា ក្រវិលពាក់ត្រចៀកចំនួន៨០គូ, ក្រវិលពាក់ច្រមុះ១១គូ, ខ្សែក៦៩ខ្សែ, បណ្ដោងខ្សែក៨, សោរចំនួន៤, ខ្សែពាក់ក.ជើង៥ខ្សែ, និងកាក់ជាច្រើនទៀត។ សរុបវត្ថុមានតម្លៃដែលនៅក្នុងក្រពះទាំងអស់មានទម្ងន់ ១.៦គីឡូក្រាម។ ការវះកាត់ត្រូវចំណាយអស់រយៈពេល១ម៉ោង១៥នាទី។  

គ្រឿងអលង្ការនៅក្នុងក្រពះ

ម្ដាយរបស់នាង Runi Khantun បានឲ្យនិយាយថា «កូនស្រីរបស់ខ្ញុំតែងតែក្អួតចង្អោររាល់ពេលដែលទទួលទានអាហាររួច។ នាងមិនស្រួលក្នុងខ្លួនពីរខែមកហើយ ពេលដែលយកទៅមន្ទីរពេទ្យគឺគ្រូពេទ្យតែងតែឲ្យថ្នាំមកលេប ប៉ុន្ដែគ្មានបានលទ្ធផលអ្វីសោះ។ ខ្ញុំចាប់ផ្ដើមមានការសង្ស័យជាយូរណាស់ហើយ ដោយសារវត្ថុមានតម្លៃក្នុងផ្ទះនិងក្នុងហាងលក់គ្រឿងអលង្ការរបស់បងប្រុសនាង តែងតែបាត់ជានិច្ច។ ពេលដែលខ្ញុំសួរនាំអំពីវត្ថុមានតម្លៃដែលបានបាត់ កូនស្រីរបស់ខ្ញុំយំរហូត។ ខ្ញុំមិនធ្លាប់គិតទេថា កូនស្រីរបស់ខ្ញុំលេបគ្រឿងអលង្ការចូលទៅក្នុងក្រពះបែបនេះ។»

នារីដែលបានលេបគ្រឿងអលង្ការ

លោកវេជ្ជបណ្ឌិតបានបន្ដថា បន្ទាប់ពីការវះកាត់រួច នាងត្រូវបានបញ្ចូលឈាមចំនួន៥ផ្លោក។ ដោយនាងមិនអាចទទួលទានអាហារបាន គ្រូពេទ្យបានបាញ់ថ្នាំបំប៉នចូលតាមមាត់របស់នាង។ នាងប្រហែលជាមានជំងឺផ្លូវចិត្តដែលមិនធ្លាប់បានទទួលការព្យាបាលពីមុនមក។ យ៉ាងណាមិញនាងនឹងជាសះស្បើយក្នុងពេលឆាប់ៗ ហើយអាចត្រឡប់ទៅផ្ទះវិញបាន។

សូមបញ្ជាក់ដែរថា ខាងប្រភពព័ត៌មានមិនបានដឹងច្បាស់ពីមូលហេតុដែលនាងលេបគ្រឿងអលង្ការនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

គ្រឿងអលង្ការទាំងអស់

WARNING: Graphic Video