ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួម «ទិវាធានារ៉ាប់រង» លើកទី១!

  • សុក្រ ២៦ កក្តដា, ២០១៩ ១៦:៤០

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើម និងរៀបចំ “ទិវាធានារ៉ាប់រង” ២០១៩ ដែលនេះគឺជាឆ្នាំទី១ហើយនៃការប្រារព្ធទិវានេះ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយនៅកម្ពុជាមានមោទនភាពណាស់ ដែលបានចូលរួមក្នុងទិវានេះ រួមជាមួយនឹងបណ្តាក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាដទៃជាច្រើនទៀត។ កម្មវិធីដ៏អធិកអធមនេះត្រូវបានគោរពអញ្ជើញចូលរួមដោយគណអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ និងសាធារណជន។

«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»

គួររំលឹកដែរថា “ទិវាធានារ៉ាប់រង” រៀបចំឡើងក្នុងគោលបំណងជម្រុញការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់សាធារណជន។ ក្នុងឱកាសនៃការប្រារព្ធទិវានេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏មានការដាក់តាំងពិព័រណ៍ផលិតផល ផ្តល់ការប្រឹក្សាលម្អិតអំពីសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន និងថែមទាំងផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ដែលមានទឹកប្រាក់ធានារ៉ាប់រង ៥០០០ ដុល្លារ ដល់អតិថិជន ៥០ នាក់ ថែមទៀតផងដែរ។

«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»
«ទិវាធានារ៉ាប់រង»

អំពីក្រុមហ៊ុន៖ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ។ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញនៅឆ្នាំ ២០១៦៕