ត្រៀមតាមដាន! ការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 របស់ក្រុមជម្រើសជាតិកម្ពុជា នឹងផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍ហង្សមាស! (មានវីដេអូ)

  • សុក្រ ២៦ កក្តដា, ២០១៩ ១៦:៤៣

ភ្នំពេញ​៖ ពិតជាដំណឹងដ៏គួរឲ្យរំភើបសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា តាមរយៈការប្រកាសជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ ឆ្នាំ ក្របខណ្ឌអាស៊ាន ក្នុងពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

អ្នកគាំទ្រកម្ពុជានឹងរំភើបញាប់ញ័រតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ដែលក្រុមបាល់ទាត់កម្ពុជានឹងប៉ះជើងខ្លាំងនៃពូលមរណៈជាមួយនឹងម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្រ្តាលី លើសមរភូមិវាលស្មៅដ៏ក្តៅគគុកមួយនេះ៕

តើក្រុមគោព្រៃកម្ពុជា អាចបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្របានឬក៏យ៉ាណា? កុំភ្លេចរង់ចាំទស្សនា គាំទ្រទាំងអស់គ្នា!

ការផ្សាយបន្តផ្ទាល់នេះមានកិត្តិយសនាំមកជូនដោយ៖
- ភេសជ្ជៈប៉ូវកំលាំង RED ANT | ខ្លាំងដែលមិនធ្លាប់មាន
- GATSBY | ស្វែងរកភាពស័ក្កសមបំផុតសម្រាប់អ្នក
- OPPO F11 Pro (6Gb + 128 Gb)
#Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត