អាយដលឥលូវអត់បានទេ! កុសុម៉ា​ កាន់តែលេងខ្លួន ស៊ិចស៊ីកាន់តែខ្លាំង ក្រោយឡើងកូដ!

ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់ ពិធីការិនី សុភ័ក្រ​ កុសុម៉ា ហាក់ដូចជាឡើងកូដខ្លាំង ក្នុងមួយរយៈចុងក្រោយ ព្រោះថា មិនត្រឹមតែ នាងមានសមត្ថភាពទេ​នាងថែមទាំងចេះ បញ្ចេញបញ្ចូលបន្ថែមល្បោយ ជាមួយនឹងពាក្យកំប្លែង កាយវិការក្រមិចក្រមើមរបស់នាងផងដែរ។

ក្នុងនោះ គេក៏ចាប់អារម្មណ៍ទៀតថា តារាស្រីរូបនេះ ក៏ហាក់ដូចជា កែប្រែការតុបតែងខ្លួន ប្លែកជាងមុនទៅទៀត ដែលពេលនេះ នាងស៊ិចស៊ី ជាមួយនឹងឈុតស៊ីអារម្មណ៍ច្រើនឈុត ដែលហាក់ដូចជា​មិនខ្លាចរអារដូចមុននោះទេ។

ជាពិសេស ក្រោយពីបានឃើញនូវរូបថត បញ្ចេញល្វែងលើរបស់ កុសុម៉ា​ក៏មាន មនុស្សជាច្រើន បានគិតថា វាជារឿងធម្មជាតិហើយ ដែលតារា ត្រូវតែកែប្រែការតុបតែងខ្លួនរបស់ខ្លួន ជារឿយៗ ដើម្បូកុំឲ្យហ្វេន មានការធុញទ្រាន់ភ្នែក៕

ចង់ដឹងថា អាយដលរបស់អ្នក ស៊ិចស៊ីផ្តាំចាស់ប៉ុណ្ណា ទៅមើលទាំងអស់គ្នា៖

កុសុម៉ា
កុសុម៉ា
កុសុម៉ា
កុសុម៉ា
កុសុម៉ា