សួរថាអាយុប៉ុន្មានហើយ តែអាចឆ្លើយខុស បើពេជ្រ សោភា នៅតែខ្ញង់បែបនេះនោះ!

ភ្នំពេញ៖ ទោះឈរជើងនៅក្នុង សង្គមសិល្បៈយូរឆ្នាំប៉ុណ្ណា ក៏តារាចម្រៀងស្រី ពេជ្រ សោភា នៅតែសាហប្រជាប្រិយភាព បានជាប់ជានិច្ច មកទល់ពេលបច្ចុប្បន្ន ជាមួយនឹងបទចម្រៀងរបស់នាង​ចេញជាច្រើនបទ។

ប៉ុន្តែពេលនេះ បង្វែរទៅរកអាយុរបស់ តារាស្រីរូបនេះវីញ ដែលនាពេលថ្មីៗនេះដែរ ពេជ្រ សោភា ក៏ចូលខ្ទង់៣០ឆ្នាំក្រាស់ផងដែរ ដែលជាអាយុមួយ មនុស្សភាគច្រើន តែងតែមានទុក្ខកង្វល់ ថាខ្លួនឯង នឹងចាស់ជ្រីវជ្រួញខ្លាំង។

ចំណែកឯ ពេជ្រ សោភា នាងហាក់ដូចជា មិនខ្វល់ខ្វាយ ទៅលើរឿងអាយុនេះទាល់តែសោះ ដោយសារតែ​សម្រស់របស់នាង នៅតែខ្ញង់ដដែល គ្មានប្រែប្រួលអ្វីនោះទេ។ ជាពិសេស សូម្បីតែក្បាលពោះរបស់នាង ក៏រាបស្មើស្អាត គួរឲ្យច្រណែនដែរ ហើយភាគច្រើន នាងតែងតែ បង្ហាញក្បាលពោះដ៏ស្អាតរបស់នាង ជាមួយនឹងឈុតសម្លៀកបំពាក់ខើចខ្លីរបស់នាងជានិច្ច រាល់ពេលចេញក្រៅម្តងៗ៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា