ផ្ទុះការសរសើរ ក្រោយឪពុកក្រីក្រម្នាក់ខំសន្សំប្រាក់ម្តងមួយកាក់ មួយសេន ដើម្បីទិញទូរស័ព្ទថ្មីឱ្យកូន

ហ្វីលីពីន៖ គេថាឪពុកម្តាយសុខចិត្តធ្វើរឿងគ្រប់យ៉ាងដើម្បីកូន បើទោះបីជាត្រូវលះបង់សេចក្តីសុខខ្លួនក៏ព្រមដែរ ឱ្យតែកូនសប្បាយចិត្ត។ ពាក្យនេះពិតជាត្រឹមត្រូវពិតមែន។

ជាក់ស្តែង យោងតាមប្រភពបានឱ្យដឹងថា មានឪពុកក្រីក្រម្នាក់ រស់នៅក្នុងប្រទេសហ្វីលីពីន ខំសន្សំប្រាក់ម្តងមួយកាក់មួយសេនដើម្បីទិញទូរស័ព្ទថ្មីឱ្យកូន។

រឿងរ៉ាវរបស់គាត់បាននឹងកំពុងតែល្បីពេញបណ្តាញសង្គម ក្រោយម្ចាស់ហាងបានបង្ហោះរូបលោកចូលក្នុង Instagram ។

បច្ចុប្បន្ននេះ មានអ្នក Like រូបនេះជាង ៥៥,២៨៧ដង ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គម Instagram ជាច្រើន សុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តឪពុកម្នាក់នេះជាខ្លាំង ដែលលោកខំតស៊ូ សន្សំប្រាក់ម្តងមួយកាក់មួយសេនដើម្បីទិញទូរស័ព្ទដៃថ្មីឱ្យកូន៕

បុរសជាឪពុក
បុរសជាឪពុក