ស្នាដៃ​ចម្រៀង​១៣​បទ​ទៀត​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សិទ្ធិ​គ្រប់គ្រង​ទៅ​ភរិយា

រាជធានី​ភ្នំពេញ​៖​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ស្តី​ពី​ការ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​បទ​ចម្រៀង​ចំនួន​១៣​បទ ជូន​លោកស្រី​តាត គឹ​ម​លន ភរិយា​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន។

បទ​ចម្រៀង​ទាំង​ ១៣​បទ​នោះ​ ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ៖

១-​បទ​លា​ហើយ​សោភិនី ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។

២-​បទ​ជួប​ភ័ក្ត្រ​ជួប​ស្នេហ៍ ច្រៀង​ដោយ​លោក​អុឹង ណា​រី និង​អ្នកស្រី​រស់ សេរី​សុទ្ធា ។

៣-​បទ​អាទិត្យ​វង្សា​ស៊ី​សូ​រិ​យាវ​ង្ស ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។

៤-​ក្មេង​វាយ​ស្បែកជើង ច្រៀង​ដោយ​លោក​អុ​ឹ​ង ណា​រី ប៉ែន​រ៉​ន តាត សំណាង និង​ណា​រ៉ា សុ​ផុ​ន ។

៥-​ទៅ​លេង​បាត់ដំបង ច្រៀង​ដោយ​លោក​មាស សា​ម៉​ន ។

៦-​ទឹកភ្នែក​ឳ​ពុក ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។

៧-​ភ្លេង​មច្ចុរាជ ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។

៨-​បទ​ជំនោរ​ប៉ៃលិន ច្រៀង​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា ។

៩-​បទ​អ្នកលេង​ស្មង​តាន់ ច្រៀង​ដោយ​លោក​មាស សា​ម៉​ន ។

១០-​បទ​វិមាន​ទឹកភ្នែក ច្រៀង​ដោយ​លោក​អុឹង ណា​រី ។

១១-​បទ​ស្រណោះ​ផ្កា​ក្ទម្ព ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។

១២-​បទ​នឹកឃើញ​អូន​ផង ច្រៀង​ដោយ​អ្នកស្រី​ហួយ មាស ។

១៣-​បទ​បូតសណ្ដែក ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត និង​អ្នកស្រី​ប៉ែន រ៉​ន ។

បន្ទាប់​ពី​បាន​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​លើ​បទ​ចម្រៀង​ទាំង​១៣​បទ ដែល​ជា​ស្នាដៃ​​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គង់ ប៊ុ​ន​ឈឿ​ន តាម​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​របស់​លោក​ស្រី​តាត គឹ​ម​លន ភរិយា​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រួច​មក នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​បទ​ចម្រៀង​ទាំង​១៣​បទ​នោះ​ជូន​លោក​ស្រី​តាត គឹ​ម​លន គ្រប់គ្រង​តាម​ការ​ស្នើ​សុំ។

សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បើក​សិ​ទិ្ធ​ប្តឹង​ទាស់​ជូន​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំ​អស់​រយៈពេល​១​ខែ ដោយ​គិត​ពី​ថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​តទៅ៕