រកឯណាបាន! ទទួលបាន Mazda ថ្មីចែសមួយ ក្រោយទិញផ្ទះកណ្ដាលក្រុង!

  • សៅរ៍ ២៧ កក្តដា, ២០១៩ ០៩:៥៦

ភ្នំពេញ៖ ផ្ទះជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ផ្ទះកាន់តែប្រណីត កាន់តែធំ បរិយាកាសការរស់នៅកាន់តែល្អ ជីវិតកាន់តែមានន័យ។ មានគម្រោងផ្ទះបុរីជាច្រើនកំពុងតែរីកដុះដាល ណែនណាន់តាន់តាប់ក្នុងទីក្រុង តែអាចមិនសមស្របសម្រាប់លោកអ្នកដែលត្រូវការទីកន្លែងដែលស្ងប់ស្ងាត់ ភាពប្រណីតខ្ពស់លំដាប់អភិជន តែមានទីតាំងនៅមិនឆ្ងាយពីទីក្រុង។

កាលពីយប់ថ្ងៃទី២៥ កក្កដា ២០១៩ នៅសណ្ឋាគារសូហ្វីតែល មានការប្រកាសបើកគម្រោងបុរី The Flora ថ្មី លើប្រភេទផ្ទះវីឡាឃ្វីនដែលមានទីតាំងនៅផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ធ្វើដំណើរតែ ១៥ នាទីប៉ុណ្ណោះ ពីស្ពានជ្រោយចង្វារ)។ 

ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
គម្រោងបុរី The Flora ថ្មី

វីឡាឃ្វីនជាប្រភេទវីឡាដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី ២០x២៥ ម៉ែត្រ មាសសាច់ផ្ទះ ១២x១២ ម៉ែត្រ។ វីឡាប្រណិតនេះមានទីធ្លាធំទូលាយ អាចចតរថយន្តបានដល់ទៅ ៦ គ្រឿង មានបន្ទប់គេង ៥ បន្ទប់ទឹក ៦ ថែមទាំងមានបន្ទប់ដាក់សម្លៀកបំពាក់ (Walk-in Closet) ទៀតផង។ រចនាម៉ូតផ្ទះប្រណីត សម្ភារៈ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសុទ្ធតែមានគុណភាពខ្ពស់ ផ្ដល់ទាំងភាពប្រណីត និងភាពរឹងមាំខ្ពស់។ ក្រៅពីនេះ នៅមានសួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹកលើផ្ទៃដី ៤ ហិចតាកន្លះ នៅពីមុខវីឡាឃ្វីនទៀតផង។

The Flora វិនិយោគលើផ្ទៃដីសរុប ២០០ ហិចតា ហើយបច្ចុប្បន្ននេះកំពុងដំណើរការសាងសង់លើផ្ទៃដី ៦០ ហិចតា ដែលមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សួនច្បារក្លឹបហាត់ប្រាណទៀតផង។ វីឡាឃ្វីននឹងបើកលក់ជាផ្លូវការនៅថ្ងៃទី ២០ វិច្ឆិកា ២០១៩ ហើយរាល់ការជាវវីឡាឃ្វីនមួយខ្នងនឹងទទួលបានរថយន្តទំនើប Mazda 2 ស៊េរីឆ្នាំ២០១៩ មួយគ្រឿងបន្ថែមទៀត។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នាក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម និងមានទីតាំងភូមិសាស្រ្តល្អ តាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត ហើយផ្លូវជាតិលេខ ៦A ជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តសេដ្ឋកិច្ចកំពង់ចាម និងខេត្តសៀមរាបដែលជាខេត្តទេសចរណ៍វប្បធម៌ដ៏មានសក្តានុពលរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
ពិធីប្រកាសបើកគម្រោងបុរី The Flora ថ្មី
រថយន្ត Mazda ដ៏ថ្មីសន្លាង

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886 ៕
វេបសាយ: www.boreytheflora.com
ហ្វេសប៊ុក: www.facebook.com/boreytheflora