ចូលរួមអបអរ! ទៅរស់នៅស្រុកក្រៅជាច្រើនឆ្នាំ ទីបំផុតអតីត Freshie Girl សៅ ឆេងហុង ទទួលបានសញ្ជាតិអាមេរិកពេញសិទ្ធិហើយ!

អាមេរិក៖ ក្រោយពីអតីតតារាសម្ដែងស្រី ដ៏មានសមត្ថភាពអ្នកនាង សៅ ឆេងហុង បានចាកឆ្ងាយពីវិថីសិល្បៈ ទៅរួមរស់ជាមួយនឹងស្វាមីនៅលើទឹកដី សហរដ្ឋអាមេរិកក៏ដោយក្តី ក៏នៅតែធ្វើឲ្យបណ្ដាអ្នកគាំទ្រ នឹករលឹកដល់អ្នកនាងជាខ្លាំងផងដែរ។ 

អតីត Freshie Girl អ្នកនាង សៅ ឆេងហុង តែងត្រូវបានគេសង្កេតឃើញថា មានសុភមង្គលខ្លាំងមែនទែន ជាមួយនឹងជីវិតយ៉ាងសាមញ្ញជាមួយស្វាមី និងកូនៗរបស់អ្នកនាង មិនចាញ់ទៅនឹងតារាស្រីឯទៀត ដែលរស់នៅទីនោះ នោះឡើយ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សៅ ឆេងហុង បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសារដែលអ្នកនាងបានសរសេររៀបរាប់ តាមរយៈការបង្ហោះនោះ។

ដោយនៅក្នុងនោះ អ្នកនាង សៅ ឆេងហុង បានប្រកាសប្រាប់ពីដំណឹងល្អរបស់ខ្លួន ទៅបណ្ដាអ្នកគាំទ្ររបស់នាងយ៉ាងដូច្នេះថា៖ 

«នាងខ្ញុំទទួលបានសញ្ជាតិអាមេរិកហើយ ពិតជារំភើបខ្លាំងណាស់ គោលដៅក៍ដូចជាបំណងប្រថ្នារបស់ខ្ញុំបានសម្រេចហើយរយះពេលជិត៦ឆ្នាំដែលនាងខ្ញុំតស៊ូជំនះរាល់ឧបសគ្គ ទន្ទឹងរង់ចាំថ្ងៃនេះជាដំបូងនាងខ្ញុំសូមអរព្រះគុណដល់អ្នកម្ដាយជាទីគោរព ដែលតែងតែផ្ដល់កំលាំងចិត្តនឹង ភាពកក់ក្ដៅដល់កូនគ្រប់ពេលវេលា ព្រោះម៉ែទើបកូនអាចតស៊ូបានគ្រប់យ៉ាង អគុណលោកប្ដីជាទីស្រលាញ់ ដែលតែងតែនៅពីក្រោយភាពជោគជយ័របស់អូន មានបងទើបអូនមានថ្ងៃនេះអគុណខ្លួនឯង ដែលតែងតែជំនះរាល់ឧបសគ្គ ទោះជាធ្លាប់ដួលនឹងបាក់ទឹកចិត្តច្រើនដង តែនៅតែបន្តដំណើរទៅមុខរហូតទទួលបានជោគជយ័ជាចុងក្រោយអគុណដល់បងប្អូនក្រុមគ្រួសារនឹងមិត្តភក្ត័ទាំងអស់ដែលជួយលើកទឹកចិត្តនឹងផ្ដល់កំលាំងចិត្តដល់នាងខ្ញុំ» 

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ គេសង្កេតឃើញថា ក៏មានបណ្ដាអ្នកគាំទ្រមិនតិចនាក់នោះទេ បានសម្ដែងការអបអរសាទរដល់អ្នកនាងផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

សៅ ឆេងហុង
សៅ ឆេងហុង
សៅ ឆេងហុង
សៅ ឆេងហុង
សៅ ឆេងហុង
សៅ ឆេងហុង
សៅ ឆេងហុង
សំណេររបស់ សៅ ឆេងហុង