តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជនជាតិវៀតណាម២នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ

  • សៅរ៍ ២៧ កក្តដា, ២០១៩ ០៩:៤១

(មណ្ឌលគិរី)៖ លោក ទៀត សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ជនជាតិវៀតណាម២នាក់ ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងក្រៅដែនព្រៃគុបកំណត់ក្នុងលិខិតអនុញ្ញាតិ និងបទផ្ទេរសិទ្ធិដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។

ជនជាតិវៀតណាមទាំង២នាក់នោះមានឈ្មោះ Nguyen Van Hai អាយុ៥៩ឆ្នាំ និងឈ្មោះ Le Thank Xa អាយុ៥៩ឆ្នាំដូចគ្នា៕