កាន់តែក្តៅគគុក ក្នុងកម្មវិធី «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍ សាមសុង សម្រាប់សប្តាហ៍ទី៥នេះ!

  • សៅរ៍ ២៧ កក្តដា, ២០១៩ ១០:១៨

ភ្នំពេញ៖ ផលិតផលល្អពិត ឈ្នះរង្វាន់ពិត! បានទាំងទូរទស្សន៍ដែលមានគុណភាពល្អ និងមានឱកាសឈ្នះរង្វាន់ដែលមិនគួរឱ្យជឿ! ពិតជាអស្ចារ្យ និងកាន់តែរំភើបជាមួយនឹងកម្មវិធីឈ្នះរង្វាន់ដែលមិនធ្លាប់មានប្រចាំឆ្នាំសម្រាប់ប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង សប្តាហ៍ទី៥ នេះ។

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់សម្រាប់សប្តាហ៍ទី៥ ដែលបានឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 ឈ្មោះ ហួន ស្រីនិច មកពីខេត្តសៀមរាប និងអតិថិជនឈ្មោះ មៃ ចាន់ផល មកពីខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទី២ គឺ ទូរទស្សន៍ 55” មួយរង្វាន់ផងដែរ ។

ខាងក្រោមនេះ គឺជាតារាងឈ្មោះអតិថិជនទាំងអស់ ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសពីការជាវទូរទស្សន៍ សាមសុង ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី៥ កន្លងទៅនេះ៖

ឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”

គួររំឭកផងដែរថា កម្មវិធីប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីការជាវទូរទស្សន៍ សាមសុង ជិតចប់ហើយ គិតមកត្រឹមសប្តាហ៍នេះគឺនៅសល់តែ ៣ សប្តាហ៍ទៀតប៉ុណ្ណោះ។ ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ដូចនឹងអតិថិជនមុនៗតាមសប្តាហ៍កន្លងៗមកផងដែរ។ ជាថ្មីម្តងទៀតសម្រាប់អតិថិជន ដែលបានជាវទូរទស្សន៍ សាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង។ សម្រាប់អតិថិជនដែលពុំទាន់បានឈ្នះនៅឡើយសូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត ព្រោះរង្វាន់ធំៗអស្ចារ្យដូចជា៖ កំពូលស្មាតហ្វូន Samsung Galaxy S10, ទូរទស្សន៍ 55”, ទូរទស្សន៍ 32”, និង Sound Bar ដ៏ទំនើបទាន់សម័យជាច្រើនទៀត កំពុងរង់ចាំអតិថិជនទាំងអស់គ្នាដើម្បីក្លាយជាម្ចាស់។

អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”
អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/) ឬទាក់ទងមកកាន់ 1800-203232 ៕