ប្រពន្ធ Goal ល្អអីល្អយ៉ាងនេះ! ប្រពន្ធឃើញប្តីលំបាក អត់សូវមានអ្នក Care នាងក៏ជួយរកប្រពន្ធទី២ឱ្យប្តី

ម៉ាឡេស៊ី៖ វាជារឿងធម្មតាដែលបុរសម៉ូស្លីមអាចយកប្រពន្ធដល់ទៅ ៤នាក់ ហើយខណៈពេលមានស្រ្តីជាច្រើន ជំទាស់ប្តីរបស់ពួកគេទាក់ទិនទៅនឹងរឿងយកប្រពន្ធពីរបីបន្ថែមទៀតនោះ ក៏មានស្រ្តីដ៏ល្អម្នាក់ មានឈ្មោះ Khuzatul Atiqah បានធ្វើរឿងខុសគេ។

នាងបានចាប់ផ្តើមស្វែងរកប្រពន្ធទី២ ឱ្យប្តីនាង នៅពេលនាងឃើញគ្មានអ្នកណាម្នាក់ Care (ថែរក្សា) ប្តីនាង ខណៈពេលនាងកំពុងតែពពោះ។

នាង Khuzatul, ប្តី និងប្រពន្ធទី២

យោងតាមប្រភពបានឱ្យដឹងថា អ្នកនាង Khuzatul បាននិយាយថា នាងមិនអាចទ្រាំមើលប្តីនាងលំបាក គ្មានអ្នក Care នោះទេ ខណៈពេលគាត់ខំប្រឹងប្រែងធ្វើការងារយ៉ាងលំបាក ហើយត្រូវមើលថែរក្សានាង ខណៈពេលនាងមានអារម្មណ៍មិនសូវល្អ ក្នុងអំឡុងពេលពពោះទៀត។

អ្នកនាង Khuzatul បាននិយាយថា៖

«គាត់មើលទៅហត់នឿយខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍អាណិតគាត់ជាខ្លាំង ដូច្នេះខ្ញុំក៏សម្រេចចិត្តស្វែងរកប្រពន្ធទី២ឱ្យប្តីរបស់ខ្ញុំ។»

ដូច្នេះ អ្នកនាង Khuzatul ចៃដន្យអីបានស្គាល់មិត្តម្នាក់តាមរយៈបណ្តាញសង្គមកាលពីឆ្នាំ២០១៨ នាងមានឈ្មោះ Nur Fathonah ជាម្តាយទោល ហើយពួកគេក៏ក្លាយទៅជាមិត្តល្អនឹងគ្នាផងដែរ។

ក្រុមគ្រួសារនាង Khuzatul

ដូច្នេះ អ្នកនាង Khuzatul ក៏បានបែកគំនិតបញ្ចុះបញ្ចូលនាង Nur Fathonah ឱ្យធ្វើជាប្រពន្ធទី២របស់ប្តីនាង។

ឆ្លងកាត់ការពិចារណាយ៉ាងយកចិត្តទុកដាក់ នៅទីបំផុតនាង Nur Fathonah ក៏បានយល់ព្រមធ្វើជាប្រពន្ធទី២ ហើយនាងបាននិយាយថា វាពិតជាល្អសម្រាប់ពួកយើងទាំងអស់គ្នា។

ពួកគេទាំងបីនាក់បានចែករំលែកបទពិសោធន៍របស់ពួកគេចូលក្នុងបណ្តាញសង្គម ហើយមនុស្សម្នាសុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តអ្នកនាង Khuzatul ជាខ្លាំងថា នាងពិតជាប្រពន្ធចិត្តល្អ កម្ររកបានណាស់ដែលពេញចិត្ត និងជួយរកប្រពន្ធទី២ឱ្យប្តីនាងនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានជូនពរពួកគេទាំង៣ ឱ្យចេះស្រលាញ់គ្នា និងរួមរស់ជាមួយគ្នាឱ្យមានសេចក្តីសុខ។

នាង Khuzatul, ប្តី និងប្រពន្ធទី២

នៅពេលគេសួរអ្នកនាង Khuzatul នាងបាននិយាយថា នៅពេលនាងសួរប្តីនាងថា នាងចង់រកប្រពន្ធទី២ឱ្យគាត់ គាត់មិនបាននិយាយអី្វទាំងអស់ គ្រាន់តែញញឹមតែប៉ុណ្ណោះ។

បច្ចុប្បន្ន គ្រួសារពួកគេរស់នៅជាមួយគ្នាដោយសប្បាយចិត្ត និងបើកស្ទូឌីយោថតសំឡេងមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕