មិនធម្មតា! គ្រាន់តែ Selena បង្ហោះរូបថតមួយសន្លឹកនេះ មានអ្នកចុច Like ជាង ១០លាននាក់!

បរទេស៖ ក្នុងឱកាសគម្រប់ខួប ឈានចូលវ័យ២៧ឆ្នាំរបស់ Selena Gomez ដែលជាតារាចម្រៀងស្រីបរទេស បានចំណាយពេលវេលា រហូតដល់ទៅមួយសប្ដាហ៍ ដើម្បីលំហែកាយជាមួយមិត្តជិតស្និទ្ធ នៅឯប្រទេសអ៊ីតាលី។

ក្នុងនោះដែរ បើទោះបីជា ខួបកំណើតឆ្នាំនេះ Selena មិនបានប្រព្រឹត្តកម្មវិធីធុំដុំដូចតារាដទៃក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ មើលទៅពោរពេញ ដោយភាពសប្បាយរីករាយ និងសោយសុខជាមួយ ដំណើរកម្សាន្តនេះយ៉ាងខ្លាំង។

តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុន Selena ត្រូវបានគេប្រទះឃើញតាមដងផ្លូវ ជាមួយស្ទាយ៍រ៉ូបរលុងៗ ពណ៌លឿង ដោយអ្នកខ្លះច្រឡំស្មានថា នាងកំពុងមានផ្ទៃពោះទៀតផង។

ផ្ទុយទៅវិញ ស្រាប់តែ ម្សិលមិញ តារាបរទេសរូបនេះ ធ្វើឲ្យហ្វេនៗចង់ដាច់ផ្ងារ បន្ទាប់ពីបានឃើញរូបថតមួយសន្លឹករបស់នាង ដែលមើលទៅខុសគ្នាដាច់ ពីប៉ុន្មានថ្ងៃមុនយ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈបណ្ដាញសង្គម អ៊ីនស្ដាក្រាមរបស់ Selena បានបង្ហោះរូបភាពមួយសន្លឹក កំពុងអង្គុយលើទូក ក្នុងប្រទេសអ៊ីតាលី ក្នុងទឹកមុខដ៏ស្រស់ប្រិមប្រិយ គួរឲ្យស្រលាញ់យ៉ាងខ្លាំង។

អ្វីដែលរឹតតែចាប់អារម្មណ៍នោះ គឺ Selena បានលេងស្ទាយ៍សម្លៀកបំពាក់ ជាមួយរ៉ូបពណ៌ខ្មៅ-ក្រហម បញ្ចេញសាច់ យ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍តែម្ដង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនប្រុសៗ សឹងតែទប់ស្មារតី មិនចង់បាន ដោយសារតែ សម្រស់ដ៏ទាក់ទាញរបស់នាង និងមានការចុច Like (ឬចុចបេះដូង) រហូតដល់ទៅជាង ១០លាននាក់ទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

រូបថតដ៏ស៊ិចស៊ីរបស់ Selena
រូបថតដ៏ស៊ិចស៊ីរបស់ Selena
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez ពេលនៅប្រទេសអុីតាលី