YoonA មិនបដិសេធ ដែលគេហៅនាងថា រាជនីកំពូលសម្រស់ ព្រោះរាល់ពេលនាងមើលកញ្ចក់ម្តងៗ...!

កូរ៉េខាងត្បូង៖ គ្មាននរណាម្នាក់ប្រកែកបានឡើយ ពីសម្រស់ដ៏សែនស្រស់ស្អាតពីធម្មជាតិ របស់តារាចម្រៀងស្រីវ័យ២៩ឆ្នាំ YoonA សមាជិកក្រុមចម្រៀងកំពូល SNSD រូបនេះ។

ជាការពិតណាស់ កន្លងមក YoonA តែងតែទទួលបានការកោតសរសើរ ពីសំណាក់មហាជនគ្រប់មជ្ឍដ្ឋាន ពីសម្រស់មុខមាត់ និងរូបរាងលំដាប់ទេពអប្សររបស់នាង រហូតត្រូវបានគេដាក់នាមឲ្យនាងថា តារាស្រីដែលមានសម្រស់ស្រស់ស្អាត ឈានមុខលំដាប់ពិភពលោក និងជាសម្រស់ដែលតំណាងឲ្យប្រទេសកូរ៉េថែមទៀតផង។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ YoonA ក៏បានចូលរួមនៅក្នុងកម្មវិធីសម្ភាសន៍មួយ និងត្រូវបានគេសួរនាំនាងឡើង ពាក់ព័ន្ធទៅនឹងរហស្សនាមដ៏ពីរោះមួយ ដែលត្រូវបានអ្នកគាំទ្រដាក់ឲ្យនាងថាជា «Yoongphrodite» ដែលមានន័យ ភាពស្រស់ស្អាតខ្លាំងបំផុត ថាតើនាងបានដឹងឬអត់ ថាគេដាក់រហស្សនាមមួយនេះឲ្យនាង ក៏ព្រោះតែនាងស្អាត?

ទាក់ទងទៅនឹងសំណួរចាក់ដោតមួយនេះ តារាចម្រៀងស្រី YoonA នាងបានឆ្លើយថា នាងប្រាកដជាដឹងពីរឿងនេះហើយ ហើយនាងក៏គិតថា នាងក៏ស្រស់ស្អាតដែរ នៅពេលដែលមើលកញ្ចក់ម្តងៗ។ ប៉ុន្តែថ្មីៗនេះ នាងស្រាប់តែមានអារម្មណ៍ថា នាងមិនសូវស្អាតប៉ុន្មាននោះទេ ដូចនេះនាងគិតថាគួរតែប្រញាប់បន្ថែមការ Make Up ផងដែរ។

មិនតែប៉ុណ្ណោះ តារាចម្រៀងស្រីវ័យ ២៩ឆ្នាំ រូបនេះ ថែមទាំងបានលើកឡើងថា នាងពិតជាចូលចិត្តខ្លាំងណាស់ នៅពេលដែលគ្រប់គ្នាហៅឈ្មោះក្រៅនាងថា «Yoong» ។ ព្រោះមានមិត្តភក្តិរបស់នាងជាច្រើន បានហៅឈ្មោះនាងបែបនេះ ដែលវាធ្វើឲ្យនាងមានអារម្មណ៍កាន់តែស្និទ្ធស្នាល៕  

YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD
YoonA សមាជិកក្រុមចម្រៀងកំពូល SNSD