ចរាចរណ៍កំពុងស្ទះយ៉ាងខ្លាំង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០២-១០៣ ដោយសារការជួសជុលផ្លូវ, សូមពលរដ្ឋដែលត្រូវធ្វើដំណើរទៅខេត្ដព្រះសីហនុ អាចវាងទៅផ្លូវលេខជាតិលេខ៣

  • សៅរ៍ ២៧ កក្តដា, ២០១៩ ១៤:៥៣

(ព្រះសីហនុ)៖ ស្ថានភាពចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០២-១០៣ គិតត្រឹមម៉ោងជាង២រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ កំពុងតែមានការកកស្ទះយ៉ាងខ្លាំង មិនអាចបន្ដដំណើរបាននោះឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនេះ គឺបណ្ដាលមកពីក្រុមការងារបច្ចេកទេស កំពុងតែធ្វើការជួសជុល និងអ៊ុតផ្លូវកំណាត់នេះឡើយវិញ។

ដូច្នេះហើយសូមប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤នេះ អាចធ្វើការវាងផ្លូវទៅជិះតាមផ្លូវជាតិលេខ៣វិញ ដើម្បីជៀសវាងការកកស្ទះ៕