បាត់មុខបាត់មាត់ពីសិល្បៈយូរ ហង្ស ឈា ប្រើជីវិតយ៉ាងហាយសូ លើទឹកដីសហរដ្ឋអាមេរិក យ៉ាងមានសុភមង្គល!

អាមេរិក៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនាក់នោះទេ នៅចងចាំលោក ហង្ស ឈា ដែលជាអតីតតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពមួយរូប តាមរយៈការថតបទចម្រៀងខារ៉ាអូខេចេញទៅក្រៅស្រុក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលកន្លងមក។ 

ថ្វីបើឃ្លាតឆ្ងាយពីសិល្បៈទៅហើយក្តី ប៉ុន្តែបើក្រឡេកទៅមើលពីជីវិតគ្រួសារលោកវិញ ជារឿយៗ ហង្ស ឈា អតីតតារាសម្ដែងប្រុសរូបនេះ តែងតែបានបើកបង្ហាញពីសកម្មភាព ក៏ដូចជាកម្រងរូបភាពអនុស្សាវរីយជាមួយក្រុមគ្រួសារ នៅលើបណ្ដាញសង្គមមិនដែលអាក់ខាន ដែលជាហេតុតែងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងនឹករលឹកដល់រូបលោកដូចគ្នាផងដែរ។ 

ជាក់ស្តែង កាលពីថ្មីៗនេះ លោក ហង្ស ឈា ក៏បានធ្វើដំណើរកម្សាន្តនៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងគ្រួសារយ៉ាងរីករាយ​ គួរឲ្យច្រណែនផងដែរ។ 

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ  គឺថាជីវិតរស់នៅយ៉ាងមានក្ដីសុខរបស់លោក ហង្ស ឈា និងគ្រួសារ គឺតែងតែបង្ហាញពីភាពហាយសូ ដំណើរកម្សាន្តផ្សេងៗ ពោរពេញដោយភាពកក់ក្តៅ និងសុភមង្គលក្នុងគ្រួសារយ៉ាងខ្លាំង ដែលសឹងតែរាល់ពេលបានឃើញហើយ ប្រិយមិត្តអ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាន ពីជីវិតគ្រួសារបស់លោក៕ 

ទស្សនារូបភាពខាងក្រោម៖ 

ហង្ស ឈា
ហង្ស ឈា
ហង្ស ឈា
ហង្ស ឈា
ហង្ស ឈា
ហង្ស ឈា និងគ្រួសារ
ហង្ស ឈា និងគ្រួសារ
ហង្ស ឈា និងគ្រួសារ
ហង្ស ឈា និងគ្រួសារ
ហង្ស ឈា និងគ្រួសារ
ហង្ស ឈា