ក្នុងវ័យជិត៤០ឆ្នាំ New Wongsakorn នៅតែសង្ហាសាច់ដុំធំៗ ទាក់ចិត្តនារីៗមិនស្ទើរទេ!

ថៃ៖ ភាគច្រើនគេតែងតែនិយាយថា មនុស្សប្រុសពេលដែលចាស់ទៅ គឺកាន់តែមានសម្រស់ស្រស់សង្ហាឡើងៗ ខុសពីមនុស្សស្រីដែលមានវ័យកាន់តែចាស់ទៅ ធ្វើឱ្យសម្រស់ក៏កាន់តែថយចុះជាលំដាប់បើមិនបានយកចិត្តថែរក្សាឱ្យបានដិតដល់។

ជាក់ស្តែង តារាសម្តែងប្រុស New Wongsakorn ដែលជាអតីតតារាសម្តែងល្បីឈ្មោះនៅក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដោយបច្ចុប្បន្ននេះ ទោះបីជាបានផ្តាច់ខ្លួនមកជាតារាឯករាជ្យវិញ ក៏នៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពខ្លាំងដូចមុនដដែល។

ចំណែកឯ សម្រស់របស់តារាប្រុសរូបនេះវិញ ក៏មិនអន់ដែរ ទោះសព្វថ្ងៃនេះឈានដល់វ័យ៣៨ឆ្នាំហើយក៏ដោយ។ ដោយជារឿយៗ គេតែងឃើញលោក New Wongsakorn នៅកន្លែងហាត់ប្រាណជាប្រចាំ ដើម្បីរក្សារាងកាយឱ្យមាំមួន និងមានសាច់ដុំណែនៗ ធ្វើឱ្យនារីៗឃើញហើយបាក់ចិត្តស្រលាញ់មិនតិចនាក់នោះទេ។  

មិនត្រឹមតែប៉ុណ្ណោះទេ លោក New Wongsakorn ក៏តែងតែបង្ហាញនូវសម្រស់សាច់ដុំធំៗនៅលើបណ្តាញអ៊ីនស្តាក្រាម បង្អួតអ្នកគាំទ្រជាច្រើន ពីភាពស៊ិចស៊ីរបស់ខ្លួន ហើយក៏មានអ្នកគាំទ្រមួយចំនួនធំស្ទើរតែមិនជឿថា តារាសម្តែងប្រុសរូបនេះមានអាយុដល់ទៅជិត ៤០ ឆ្នាំទៅហើយ តែមើលទៅលោកនៅតែក្មេង និងស្រស់សង្ហាមិនប្តូរសោះ៕

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖​

New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn
New wongsakorn