រថយន្ដបាកុង ៣គ្រឿងទៀតដឹកឈើខុសច្បាប់ ដែលបង្ក្រាបបាននៅខេត្តមណ្ឌលគិរី ត្រូវដុតបំផ្លាញចោល (មានវីដេអូ)

  • សៅរ៍ ២៧ កក្តដា, ២០១៩ ១៦:៣២

(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ រថយន្ដបាកុង ៣គ្រឿងទៀត ដែលត្រូវបានបង្ក្រាបករណីដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី ត្រូវបានដុតបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ បាននិងប្រព្រឹត្តទៅដោយគ្មានការដកថយអ្វីនោះឡើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ។

រហូតមកដល់ពេលនេះ រថយន្ដល្មើសច្បាប់ដែលដឹកឈើខុសច្បាប់ ត្រូវបានបង្ក្រាប និងដុតបំផ្លាញចោលជាច្រើនគ្រឿង ក្រោយកម្លាំងបង្ក្រាបបាន៕