ដៃមួយប្រភេទ ច្នៃយ៉ាងពិសេស អាចនិយាយបាន ដើម្បីតម្រូវដល់ស្រីៗអត់លិឍទាំងឡាយ (មានវីដេអូ)

ជប៉ុន៖ ឧបករណ៍ថ្មីមួយប្រភេទ បាននិងកំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើន ជាពិសេសអ្នកដែលនៅឯកោ ខ្លួនមួយម្នាក់ឯងជាដើម ដោយនោះគឺជាដៃម្យ៉ាងដែលផ្តល់នូវផាសុកភាព អាចឱបបាន និងអាចនិយាយបាន បង្កើតឡើងយ៉ាងពិសេសសម្រាប់នារីៗ ដែលអត់ទាន់មានគូ ឬសង្សារ។

យោងតាមប្រភពបានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនល្បីមួយបានបង្កើតដៃនេះឡើង ដោយភ្ជាប់ជាមួយមុខតុក្កតានៅពីលើវា និង Speaker ផងដែរ។

ក្រុមហ៊ុនដែលបង្កើតដៃនេះឡើង គឺជាក្រុមហ៊ុនដែលបង្កើតតុក្កតា Otome Yuusha មានគោលបំណងធំ គឺសម្រាប់ស្រីៗទាំងឡាយ ដែលអត់គូ មានអារម្មណ៍ឯកោ សេដ អាចទិញដៃនេះយកទៅប្រើប្រាស់ជំនួសមិត្តប្រុសបាន។

លក្ខណៈពិសេសដៃនេះគឺថា វាមានសមត្ថភាពអាចនិយាយបាន ដោយគ្រាន់តែបញ្ជាវាតាមរយៈទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ។

លើសពីនេះទៀត សម្រាប់ស្រីៗដែលមានរូបរាងស្លីម អាចយកវាឱបបាន ហើយអាចធ្វើការផ្លាស់ប្តូរមុខវាបានទៀតផង៕

ដៃពិសេសសម្រាប់ស្រីៗអត់គូ
ដៃពិសេសសម្រាប់ស្រីៗអត់គូ
ដៃពិសេសសម្រាប់ស្រីៗអត់គូ
ដៃពិសេសសម្រាប់ស្រីៗអត់គូ