លែងប្តីរួច តារាស្រី២ដួងនេះ តែងខ្លួនខុសពីមុនដាច់ តែមានស្ទីលលេងខ្លួន ២បែបផ្សេងគ្នា

កម្សាន្ត៖ ជាការពិត​ក្រោយ​លែងលះប្តី គេសង្កេតឃើញថា តារាមួយចំនួន បានផ្លាស់ប្តូរ ស្ទាយ៍លេងខ្លួនខ្លាំង គួរឲ្យកត់សម្គាល់ ដែលខុសពីពេល ដែលពួកគេ មានគ្រួសារ។ ការផ្លាស់ប្តូរនេះដែរ ក៏ព្រោះតែពួកគេ ចង់កែប្រែខ្លួណទៅជាមនុស្សមួយទៀត ជាមនុស្សថ្មី បែបស្រស់ស្រាយ លែងឈឺចាប់ លើរឿងស្នេហាបែកបាក់នេះ។

ជាក់ស្តែង គេសង្កេតឃើញថា តារាស្រី២ដួង ដែលមកពីប្រទេសផ្សេងគ្នា គឺនាង Song Hye Kyo មកពីប្រទេសកូរ៉េ និង នាង Yang Mi មកពីប្រទេសចិន ដែលពួកគេ សុទ្ធសឹងតែ លែងលះស្វាមីដូចគ្នា ក្រោមហេតុផល​រស់នៅ មិនចុះសម្រុងគ្នា។

ជាមួយគ្នានោះ អ្នកទាំងពីរ ក៏បានកែប្រែខ្លួន ទៅជាមនុស្សផ្សេងមួយបែបទៀត ក្នុងរយៈពេលដ៏ខ្លី សឹងតែធ្វើឲ្យ គ្រប់គ្នា មិនចំណាំពួកគេមិនបាន លើស្ទីលតុបតែងខ្លួន។ ប៉ុន្តែពួកគេ មានយុទ្ធសាស្ត្រ និងរបៀបតែងខ្លួនខុសពីគ្នា បើទោះបីជា ពួកគេ បានផ្លាស់ប្តូរខ្លួនឯងក៏ដោយ៕

តោះទៅតាមដានទាំងអស់គ្នា៖

១) Song Hye Kyo (ប្តូរទៅជាស៊ិចស៊ីី) ៖ បានផ្លាស់ប្តូរខ្លួនពីមនុស្សស្រី ស្លៀកពាក់សាមញ្ញ ធម្មតា ពេលមានស្វាមី ត្រឡប់មកធ្វើខ្លួនស៊ិចស៊ីជាងមុន ជាមួយនឹងឈុតសម្លៀកបំពាក់ បញ្ចេញដើមទ្រូង ទ្រលុកទ្រលន់របស់នាង។ ជាពិសេស សូម្បីតែការផាត់មុខ ក៏បានផ្លាស់ប្តូរ បែបកាច ជាមួយនឹងការបន្ថែម Eye Liner​រាងដិតជាងមុន។ បើទោះបីជា អាយុរបស់នាង កាន់តែទៅមុខ ក៏នាងនៅតែ ប្តូររសជាតិថ្មី លើស្ទាយ៍តុបតែងខ្លួនរបស់នាងផងដែរ ក្រោយពេលបែកបាក់ស្វាមី។

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

២) Yang Mi (ប្តូរទៅជាក្មេងជាងមុន)៖ តារាស្រីរូបនេះ ក៏បានប្តូរខ្លួនឯង ទៅជាមនុស្សផ្សេងទៀតផងដែរ ដោយតែងខ្លួន ក្មេងជាងវ័យជាងមុន ជាមួយនឹងឈុតសម្លៀកបំពាក់ បែបយុវវ័យ។ ជាពិសេស នាងក៏បានផ្លាស់ប្តូរស្ទាយ៍សក់ កាត់ទៅជាសក់សេះផងដែរ ដើម្បីឲ្យរឹតតែក្មេង ថ្វីបើពេលនេះ នាងមានអាយុ៣៣ឆ្នាំក៏ដោយ ក៏ហ្វេន នៅតែមើលឃើញ នាងស្រស់ស្អាត ពេលតែងខ្លួនថ្មីបែបនេះ?៕

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi