ហេតុតែស្រលាញ់! តារាប្រុសទាំងនេះ ទៅធ្វើជាអ្នកគាំទ្រផ្ទាល់ ដល់កន្លែងប្រគំតន្ត្រីEXO តែម្តង

កូរ៉េខាងត្បូង៖ ក្នុងការប្រគុំតន្ត្រីរបស់EXO-L កន្លងទៅនេះគេឃើញមាន វត្តមានរបស់តារាប្រុស ប្រចាំផលិតកម្មSM Entertainment ដូចជាTVXQ- Yunho និងសមាជិករបស់ក្រុមNCT ក៏បានទៅចូលរួមដល់ កន្លែងប្រគំតន្រ្តីផ្ទាល់ដើម្បី បង្ហាញការគាំទ្ររបស់ពួកគេ ចំពោះការវិលត្រឡប់ លើកនេះរបស់EXO-L ផងដែរ។

ក្នុងខណៈពេលដែល ការប្រគុំតន្ត្រីកំពុងតែចាប់ផ្តើម អ្នកគាំទ្របានថតនៅសកម្មភាព របស់សមាជិកក្រុមរបស់NCT-Johny បានបង្ហាញការរីករាយ នឹងរំភើបជាមួយការប្រគំតន្ត្រីរបស់EXO-L យ៉ាងខ្លាំង។ មិន​តែ​ប៉ុណ្ណោះតារាប្រុសរូបនេះ ថែមទាំងបានកាន់នៅLightstick ហើយ​លោតតាមការសម្តែង នៃការប្រគំតន្ត្រីរបស់EXO-L នៅពេលដែលកំពុងទស្សនានោះ។ បន្ទាប់ពីបទចម្រៀងមួយបទៗ ត្រូវបានបញ្ចប់Johny បានលើកដៃស្រែកអបអរ ហើយលោតបង្ហាញពីការរំភើប សម្រាប់ការសម្តែងបន្តទៅទៀត។

អ្នកគាំទ្រជាច្រើនបានបង្ហាញ នៅការរំភើបជាខ្លាំង ចំពោះវត្តមានក្រុមចម្រៀងបុរស រួមផលិតកម្មTVXQ និងNCT ដែលពួកគេបានបង្ហាញ នូវការគាំទ្រដោយបានចូលរួមអបអរ ផ្ទាល់ក្នុងការប្រគំតន្ត្រីរបស់EXO-L លើកនេះ៕

NCT-Johny
NCT-Johny
ក្រុម​NCT
TVXQ- Yunho
រូប​ថត​ ថត​ជុំ​គ្នា​ក្នុង​ការ​ប្រ​គុំ​តន្តី្ររបស់​EXO-L