ប្រុងប្រយ័ត្ន! ស្រ្តីទេសចរម្នាក់ព្រលឹងចុងសក់ ក្រោយផ្ទុះឆេះ Power Bank នៅមុខព្រលានយន្តហោះ (មានវីដេអូ)

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១០:៣២

ថៃ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅមុខព្រលានយន្ដហោះឈៀងម៉ៃ មានហេតុការណ៍ផ្ទុះឆេះ Power Bank។

យោងតាមវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា ស្ត្រីជាអ្នកទេសចរជនជាតិអាហ្វ្រិកម្នាក់កំពុងដើរនៅខាងមុខព្រលានយន្ដហោះ ភ្លាមៗនោះ Power Bank នៅក្នុងកាបូបស្ពាយពីក្រោយរបស់នាងក៏បានផ្ទុះឆេះ។ នាងក៏ភ័យស្លន់ស្លោរ ព្យាយាមបោះកាបូបទៅលើដី ចៀសវាងឆាបឆេះខ្លួន។ នៅពេលដែលPower Bankបានជ្រុះទៅលើដីរួចមក សន្ដិសុខនៅទីនោះបានដើរចូលមកថតរូប រំពេចនោះ Power Bankក៏បានផ្ទុះឆេះវិលជុំវិញម្ដងទៀត។  

Power Bank កំពុងផ្ទុះឆេះ

ប្រភពបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងរបួសទេ។ ស្រ្តីទេសចរម្នាក់នោះគ្រាន់តែឆេះអាវបន្ដិចតែប៉ុណ្ណោះ។ គោលការណ៍នៅព្រលានយន្ដហោះគឺ Power Bank ដែលមានថាមពលច្រើនជាង ៣២០០០មីលីអំពែ គឺត្រូវបានហាមឃាត់មិនឲ្យយកចូល។ Power Bankថាមពលពី២០០០ ទៅ៣០០០មីលីអំពែអាចយកចូលបានមិនឲ្យលើសពី២នោះទេ។ Power Bank ថាមពលទាបជាង២០០០មីលីអំពែអាចយកចូលបានចំនួន៥។

Power Bank ដែលផ្ទុះ

សន្ដិសុខនៅព្រលានយន្ដហោះបានឲ្យដឹងថា ស្រ្តីទេសចរនោះកំពុងដោតសាកថ្មទូរស័ព្ទចោលនៅក្នុងកាបូប ហើយនៅក្នុងកាបូបរបស់នាងមានទឹកអប់មួយដប។ តាមការប៉ាន់ស្មានគឺ ទឹកអប់នោះបានធ្លាយជ្រាបទៅប៉ះជាមួយនឹងថ្មLithium-ion ដែលនៅក្នុងPower Bank ទើបបណ្ដាលឲ្យផ្ទុះឆេះបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖