ល្អមែនទែន!! Ajax ផ្ដួល PSV ឈ្នះពានលើកដំបូងក្នុងរដូវកាលថ្មី (មានវីដេអូ)

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១០:០៧

ហូឡង់៖ ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីគកំពូលហូឡង់ Ajax បានឈ្នះពាន Johan Cruyff Shield ក្រោយផ្ដួល PSV Eindhoven ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។ 

ក្រុមកីឡាករ Ajax អបអរជ័យជំនះ

កីឡាករ Kasper Dolberg ជាអ្នកបើកការនាំមុខយ៉ាងលឿនឲ្យ Ajax នៅក្នុងការប្រកួត ក្រោយទាត់បាល់បញ្ចូលទី ក្នុងនាទី ទី១។ ការប្រកួតអូសបន្លាយរហូតដល់វគ្គទីពីរ ទើប Ajax អាចរកគ្រាប់បាល់បាន ១គ្រាប់ទៀត ដោយអតីតស្លាបឆ្វេងរបស់ Man UTD កីឡាករ Daley Blind។ លទ្ធផលចប់ ៩០នាទី Ajax ឈ្នះ PSV ដោយលទ្ធផល ២-0 លើកពាន Johan Cruyff Shield។

គ្រូបង្វឹក និងប្រធានក្រុម Ajax ជាមួយពាន Johan Cruyff Shield

គួរបញ្ជាក់ផងដែរថា នេះជាការឈ្នះពាន Johan Cruyff Shield លើកទី ៩ សម្រាប់ Ajax ខណៈក្រុមដែលឈ្នះពាននេះបានច្រើនជាងគេគឺ PSV ដែលឈ្នះបាន ១១ដង។

តោះ!! ទៅទស្សានាវីដេអូហាយឡាយ ការប្រកួតកាលពីយប់មិញទាំងអស់គ្នា!!