សុខ ពិសី និយាយអួលដើមក. នឹក និងរំលឹកពី ម្តាយដែលស្លាប់ទៅជាង ១០ ឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កំពុងតែមានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង គួបផ្សំនិងបទចម្រៀងល្បីៗដែលចេញលក់នៅលើទីផ្សារ។ ហើយជាពិសេសនោះ សូម្បីតែការងារមុខជំនួញរបស់នាង ក៏គេសង្កេតឃើញថាមានភាពដំណើរការយ៉ាងរលូនផងដែរ។

ដោយឡែក ស្រាប់តែកាលពីយប់មិញនេះ កញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ ធ្វើការ Live វីដេអូចេញពីផេករបស់ខ្លួន និយាយរៀបរាប់ពីរឿងក្នុងចិត្ត ដែលនឹកម្តាយ និងរំលឹករឿងចាស់ៗដែលធ្លាប់ធ្វើដាក់ម្តាយរបស់ខ្លួនកន្លងមក។

ក្នុងនោះដែរ កញ្ញា សុខ ពិសី បានឲ្យដឹងថា រូបនាងពិតជានឹកម្តាយរបស់ខ្លួន ដែលស្លាប់ទៅអស់ជាង១០ឆ្នាំមកនេះណាស់ ហើយនាងក៏បាននិយាយថានាងពិតជាចង់ឲ្យម្តាយរបស់ខ្លួន បានឃើញនូវអ្វីដែលនាងបានធ្វើជោគជ័យនៅពេលនេះ ព្រោះកាលម្តាយរបស់នាងនៅ នាងមិនទាន់ជោគជ័យនោះទេ ហើយថែមទាំងជាកូនដែលធ្វើតាមតែចិត្តរបស់ខ្លួនថែមទៀតផង។

ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ ម្តាយរបស់កញ្ញា សុខ ពិសី បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរូបនាងនៅតែនឹករលឹកដល់ម្តាយរបស់ខ្លួនជានិច្ច ហើយកញ្ញា សុខ ពិសី ក៏បាននិយាយថារាល់ថ្ងៃនេះ នាងជឿជាក់ថាម្តាយរបស់នាងកំពុងតែតាមថែរក្សានាង ព្រោះនាងបានបញ្ជាក់ថា នាងតែងតែធ្វើអ្វីៗជោគជ័យជានិច្ច មិនថាការងារសិល្បៈ និងការងាររកស៊ីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុខ ពិសី
សុខ ពិសី
សុខ ពិសី