នៅចាំគាត់ទេ? តារាសម្តែង ឈួន ឈឿន ត្រូវក្មេងស្ទាវ កាប់៩កាំបិត របួសច្រើនកន្លែង កំពុងសម្រាកព្យាបាល

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលបានតាមដាននូវរាល់រឿងភាគខ្មែរ ក៏ដូចជារឿងកុនជាច្រើន ប្រាកដជាបានស្គាល់ហើយ នូវតារាសម្តែងប្រុសជើងចាស់ ដ៏មានប្រជាប្រិយភាព លោកឈួន ឈឿន ដែលបច្ចុប្បន្ននេះ ហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈ មិនសូវលេចមុខសម្តែងរឿងដូចកាលពីមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែទទួលដំណឹងមិនល្អ ក្រោយស្ងាត់ពីសិល្បៈមួយរយៈនេះ តាមការពិតលោកកំពុងតែមានរបួសជាច្រើនកន្លែង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ យ៉ាងគួរឲ្យអាណិត។ ដោយក្នុងនោះត្រូវបានគេដឹងថា របួសជាច្រើនកន្លែងរបស់លោក គឺដោយសារតែក្មេងស្ទាវ បាននាំគ្នាយកកាំបិតមកកាប់គាត់ ត្រូវដេរជាច្រើនថ្នេរ។

ដោយក្នុងនោះលោកបានរងរបួសដូចជា ត្រូវកាប់ដាច់ម្រាមដៃ ស្លឹកត្រចៀក ដៃជាច្រើនកន្លែងទៀត ដែលលោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា ការកាប់នេះក្នុងបំណងចង់ផ្តាច់ជីវិតរបស់លោកតែម្តង ព្រោះតែលោកបានចូលហាមឃាត់ប្តីប្រពន្ធ ២នាក់ដែលកំពុងឈ្លោះគ្នា។

តាមរយៈសម្តីរបស់តារាប្រុសជើងចាស់រូបនេះ ឃើញថាបច្ចុប្បន្នលោកពិតជាពិបាកខ្លាំង ស្របពេលដែលការចូលសម្រាកនៅមន្ទីរពេទ្យនេះ ក៏លោកនៅតែម្នាក់ឯង គ្មានអ្នកមើលថែ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវថែម្តាយចាស់នៅឯងផ្ទះម្នាក់ឯងទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកឈួន ឈឿន ដែលកំពុងសម្រាកព្យាបាល
លោកឈួន ឈឿន ដែលកំពុងសម្រាកព្យាបាល
លោកឈួន ឈឿន ដែលកំពុងសម្រាកព្យាបាល
លោកឈួន ឈឿន ដែលកំពុងសម្រាកព្យាបាល
លោកឈួន ឈឿន ដែលកំពុងសម្រាកព្យាបាល