ក្រុមចម្រៀងiKON ចេញសម្តែងConcert លើកដំបូងដោយគ្មានវត្តមាន មេក្រុម B.I !

ជប៉ុន៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា មួយរយៈមុនតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក B.I មេក្រុមiKON ត្រូវបានគេចោទប្រកាន់ទាក់ទងនឹងករណី ទិញនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ប្រភេទកញ្ឆា និងថ្នាំប្រភេទLSD កាលពីឆ្នាំ២០១៦កន្លងទៅនេះ ដោយលោកបានទាក់ទងទិញពីអ្នកស្គាល់គ្នា តាមរយៈKaKaotalk។

ក្រោយពីមានព័ត៌មានបែបនេះ B.Iបានស្ងាត់មុខពីវ័ស័យសិល្បៈ បើទោះបីជាខាងផលិតកម្មYG Entertainment ចេញមកបញ្ជាក់រួចហើយក៏ដោយថា លោកពិតជាស្អាតស្អំ និងមិនមានការជាប់ពាន់ព័ន្ធជាមួយរឿង ដែលគ្រប់គ្នាយល់ច្រឡំនោះទេ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែកក្កដាម្សិលមិញនេះ ក្រុមចម្រៀងបុរសiKON បានរៀបចំConcert មួយនៅFukuoka ប្រទេសជប៉ុន។ ដោយក្នុងនោះសង្កេតឃើញថា មិនវត្តមានរបស់ B.Iនោះទេ ហើយពួកគេធ្វើការសម្តែង ដោយមានសមាជិកត្រឹមតែ៦នាក់ប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រ បាននាំគ្នាប្រើHashtag # 頑張って iKON (#GoodluckiKON) ដើម្បីបង្ហាញពីការគាំទ្រររបស់ពួកគេទៅកាន់ក្រុមចម្រៀង iKON ផងដែរ។ ទៀតសោតHashtagនេះ ជាប់Trend លំដាប់លេខ១នៅក្នុងTwitter ទៀតផង។

ជាមួយគ្នានេះអ្នកគាំទ្របានផុសនូវពាក្យពេចន៍ជាច្រើន បង្ហាញឲ្យឃើញពីអារម្មណ៍សោកស្តាយ ដែលB.Iមិនបានចូលរួមជាមួយ សមាជិកក្រុមដទៃទៀត។ ក្រៅពីនេះអ្នកគាំទ្រ ក៏សរសើរដល់សមាជិកទាំង៦រូបទៀតដូចគ្នា ដែលព្យាយាមធ្វើឲ្យកម្មវិធីបញ្ចប់ទៅយ៉ាងរលួន និងមិនធ្វើឲ្យហ្វេនៗខកបំណង៕

សូមទស្សនារូបភាពខាងក្រោម៖  

លោក B.I
ក្រុមiKON
ក្រុមiKON
ទិដ្ឋភាពពេលConcert
ទិដ្ឋភាពពេលConcert
រូបHashtag ដែលជាប់Trend
រូបដែលអ្នកគាំទ្រផុស​