សោកស្ដាយដល់ ឡៅ ចិត្រា!! កីឡាករថៃ រូបនេះមិនទាន់ស្គាល់ពាក្យថាចាញ់ទេ នៅស្រុកខ្មែរ (មានវីដេអូ)

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៣:១២

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កីឡាករជួរមុខកម្ពុជា ឡៅ ចិត្រា បានប្រកួតចាញ់កីឡាករថៃមកពីខេត្តបុរីរាំ ហ៊្វុនលួង ដោយពិន្ទុឯកច័្ឆន។ 

ជីវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ ទឹក កូនសិស្សរបស់លោកគ្រូ ហង្ស ស៊ឺន មកពីក្លិបឆ័ត្រយោងមិនមានឱកាសវាយចំគោលដៅ ទៅលើកីឡាករថៃនោះទេ ដោយកីឡាករថៃបានប្រើយុទ្ធសាស្ត្រវាយទប់ និងទាត់កាត់មិនឲ្យ ឡៅ ចិត្រា ចូលវៃបានស្រួល និងវាយសងវិញមួយៗធ្ងន់មែនទែន។ យ៉ាងណាមិញ នៅចុងទឹកទី ៤ ឡៅ ចិត្រា បានមានឱកាសវាយកែងទៅលើ ហ៊្វុនលួង ខ្លះដែរ ប៉ុន្តែមិនចំគោលដៅពេញនោះទេ។ ចប់ការប្រកួត ៥ទឹក ឡៅ ចិត្រា បានចាញ់កីឡាករថៃ ហ្វុនលួង ដោយពិន្ទុឯកច័្ឆន (៥-០)។ 

សកម្មភាពនៅក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា ការមកប្រកួតស្រុកខ្មែររបស់កីឡាករថៃ ហ៊្វុនលួង មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយរូបគេធ្លាប់យកឈ្នះលំដាប់ជួរមុខកម្ពុជា ជាច្រើនរួមមាន ឃុន ឌីម៉ា, ផល សោភ័ណ្ឌ, ឌុម កែវដា, ឡុង សំណាង និង ផាន់ គ្រាន់ជាដើម។

កីឡាករ ហ៊្វុនលួង (រូបភាព: MSR Sports)

ចង់ដឹងថាការប្រកួតរវាង ឡៅ ចិត្រា និង ហ៊្វុនលួង យ៉ាងណានោះ សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!