តិចអត់ពាន!! Klopp និយាយថា Liverpool នឹងមិនធ្វើរឿងមួយនេះ ដូចកាលពីរដូវកាលមុនទេ

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៣:៣៨

អង់គ្លេស៖ បន្ទាប់ពីចំណាយរយៈពេល ១០ថ្ងៃ ជាមួយការប្រកួតមិត្តភាព ៣ប្រកួត នៅទឹកដីសហរដ្ឋអាមេរិក មានអ្នកគាំទ្ររបស់ Liverpool ជាច្រើនចង់ឲ្យក្លិបហង្សក្រហមមួយនេះ និងអ្នកចាត់ការទូទៅលោក Jurgen Klopp នាំចូលកីឡាករល្អសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ សំណូមពរទាំងអស់នេះកើតឡើងក្រោយពី ៣ប្រកួតរបស់ Liverpool នៅសហរដ្ឋអាមេរិក ក្រុមទាំងមូលបង្ហាញទម្រង់លេងមិនសូវជាបានល្អ។ 

ឆ្លើយតបនឹងបញ្ហានេះលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool បាននិយាយថា ក្លិបនឹងមិនចំណាយប្រាក់ក្នុងការទិញកីឡាករចូលដូចកាលពីរដូវកាលមុននោះទេ។ 

លោក Jurgen Klopp

កាលពីរដូវកាលមុន Liverpool បាននាំចូលកីឡាករល្អៗ ជាមួយតម្លៃខ្លួនថ្លៃៗជាច្រើនរូបដូចជា ខ្សែការពារថ្លៃបំផុតលើលោក Virgil van Dijk, អ្នកចាំទីថ្លៃទីពីរនៅលើលោក Alisson Becker, ខ្សែប្រើ Fabinho និង Naby Keita។ មិនត្រឹមតែប៉ុណ្ណោះក្លិប Liverpool ក៏បានបន្តកុងត្រាជាមួយកីឡាករជាច្រើនទៀតផងដែរ រួមមាន Mohamed Salah, Jordan Henderson, Roberto Firmino, Trent Alexandr-Arnold, Andrew Robertson, Joe Gomez, Divock Origi និង Sadio Mane។

យ៉ាងណាមិញ ជាលទ្ធផលដែលទទួលបានកាលពីរដូវកាលមុន Liverpool បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League និងឈរចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Premier League ក្រោយចាញ់ Manchester City ចំនួន ១ពិន្ទុ។  

Liverpool ឈ្នះពានរង្វាន់ Champions League 2018-2019

ជុំវិញបញ្ហាទិញកីឡាករចូលថ្មីសម្រាប់រដូវកាលថ្មីខាងមុខនេះ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Jurgen Klopp និយាយយ៉ាងដូច្នេះថា “ខ្ញុំមិនអាចនិយាយអ្វីអំពីក្រុមផ្សេងគេកំពុងតែធ្វើនោះទេ។ ខ្ញុំមិនដឹងថាពួកគេធ្វើវាយ៉ាងណានោះទេ។ ពួកយើងត្រូវចំណាយប្រាក់ សុំទោស! គ្រប់គ្នាត្រូវចំណាយប្រាក់។”

“ពួកយើងធ្លាប់បានចំណាយប្រាក់ច្រើនសម្រាប់ក្រុម។ ប៉ុន្តែពេលនេះទំនងជាមិនអាចទេ។ ពួកយើងមិនអាចធ្វើអ្វី និងទទួលបានអ្វីតាមដែលចិត្តចង់បាននោះទេ។” លោក Klopp បន្ត៕ 

លោក Jurgen Klopp