ស្វីតណាស់! គីម ចាន់បូរមី ត្រូវគូស្នេហ៍ជូនកាដូ ឡានទំនើបយ៉ាងថ្មីស្រឡាង​ ក្នុងថ្ងៃកំណើត

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាគីម ចាន់បូរមី កាន់តែមានភាពផ្អែមល្ហែម និងទទួលបាននូវក្តីសុខយ៉ាងពេញលេញពីគូស្នេហ៍ ដែលបានបង្ហាញនូវការស្រលាញ់ចំពោះនាងជានិច្ច។

ជាក់ស្តែងមុននេះបន្តិច តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងកាដូដ៏មានតម្លៃរាប់ម៉ឺនដុល្លារ ដែលបានទទួលបានពីគូស្នេហ៍ នៅក្នុងថ្ងៃកំណើតក្នុងឆ្នាំនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរំភើប រីករាយចំពោះនាងយ៉ាងខ្លាំង។

ដោយក្នុងនោះនាងទទួលបានកាដូរថយន្តថ្មី ពណ៌ស យ៉ាងថ្មីស្រឡាងតម្លៃរាប់ម៉ឺនដុល្លារធ្វើឲ្យនាងរំភើប សប្បាយរីករាយ ថែមទាំងបានភ្ជាប់ជាមួយនឹងសារអរគុណដល់គូស្នេហ៍ ដែលបានជូនកាដូដ៏មានតម្លៃមួយនេះយ៉ាងផ្អែមល្ហែមយ៉ាងដូច្នោះថា៖ «អរគុណចំពោះកាដូរខួបកំណើតសម្រាប់នាំនេះ អរគុណដែលគោរពផ្ដល់តម្លៃ នឹងនៅតែរក្សាការស្រលាញ់ ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ផ្ដើមស្គាល់គ្នាដំបូង»។

តាមរយៈសារដ៏ស្វីតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់នាងគ្រប់គ្នា ដែលទទួលបាននូវគូស្នេហ៍ដែលយល់ចិត្ត និងស្រលាញ់នាងខ្លាំងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គីម ចាន់បូរមី
គីម ចាន់បូរមី និងគូស្នេហ៍
គីម ចាន់បូរមី និងគូស្នេហ៍
គីម ចាន់បូរមី
គីម ចាន់បូរមី
កាដូឡានថ្មី គីម ចាន់បូរមី
កាដូឡានថ្មី គីម ចាន់បូរមី
កាដូឡានថ្មី គីម ចាន់បូរមី