Lydia គ្រាន់ប្រកាសថាកូនទី២របស់នាងជាកូនស្រីសោះ តែកុំមើល រៀបចំឡើងអធិកអធម សុទ្ធតែតារាល្បីៗចូលរួម!

ថៃ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ម្សិលមិញនេះតារាចម្រៀងស្រីសម្លេងផ្អែមអ្នកនាងLydia Sarunrat បានរៀបចំពិធីជប់លៀង(Baby Shower) ដ៏សប្បាយរីករាយមួយ ដើម្បីប្រកាសឲ្យគ្រប់គ្នាបានដឹងថា កូនដែលនៅក្នុងពោះរបស់នាងជាកូនប្រុសឬកូនស្រី។

ដោយនៅក្នុងកម្មវិធី មានតារាល្បីៗស្រីប្រុសជាច្រើនដួងចូលរួមជាភ្ញៀវកិត្តិយស។ ជាពិសេសLydia និងស្វាមីបានឲ្យអ្នកដែលចូលរួមទាំងអស់ទាយជាមុនថា តើកូនទី២របស់នាងជាកូនប្រុស ឬក៏កូនស្រី?

ភាគច្រើននៃការចូលរួមបានទស្សន៍ទាយថា កូននៅក្នុងពោះនាងជាកូនស្រី។ ជាក់ស្តែងចម្លើយមិនខុសពីអ្វីគ្រប់គ្នាបានគិតទុកមុននោះទេ ទីបំផុត Lydia ប្រកាសថាកូនទី២របស់នាងជាកូនស្រី ហើយបានសមដូចបំណងដែលនាង និងស្វាមីរំពឹងទុកតែម្តង។ក្រៅពីនេះនាងបានប្រាប់បន្ថែមទៀតថា នាងនឹងដាក់ឈ្មោះហៅក្រៅរបស់កូនស្រីថា Demi។

គួរឲ្យដឹងផងដែរថា នៅពេលនេះLydiaពរពោះកូនទី២បាន៩ខែហើយ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ នាងនឹងបានឃើញមុខសមាជិកថ្មីនៅក្នុងគ្រួសារហើយ៕

សូមទស្សនារូបភាពខាងក្រោម៖  

Lydia Sarunrat
Lydia Sarunrat និងស្វាមី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
ចំនួនអ្នកចូលរួមកម្មវិធីបានទាយ