បញ្ហារបួស កីឡាករសំខាន់ៗ កំពុងតែធ្វើឲ្យលោក Zidane ឈឺក្បាល

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៤:៤៣

អាមេរិក៖ អ្នកចាត់ការទូទៅរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid លោក Zinedine Zidane និយាយថា លោកបានបារម្ភ និងទទួលបានការរំខាន អំពីស្ថានភាពរបួសរបស់កីឡាករ ដើម្បីរៀបចំក្រុមសម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។

លោក Zidane

ខ្សែការពារស្លាបឆ្វេងចំណូលថ្មីរបស់ Real Madrid កីឡាករ Ferland Mendy បានជាប់ឈ្មោះជាកីឡាករដែលមានរបួសម្នាក់ទៀតអំឡុងការប្រកួត Pre-Season នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្រៅពី Mendy នៅមានកីឡាករ ២ រូបទៀតដែលរបួស គឺកីឡាករ Brahim Diaz និងកីឡាករជម្រើសជាតិអេស្ប៉ាញ Marco Asensio

លោក Ferland Mendy
លោក Brahim Diaz

ចំពោះបញ្ហារបួសរបស់កីឡាករជួរមុខ Marco Asensio ត្រូវការពេលវេលាយ៉ាងហោចណាស់ ៩ខែដើម្បីព្យាបាល។ ខណៈលោក Zidane បាននិយាយប្រាប់កាសែតអេស្ប៉ាញ Marca យ៉ាងដូច្នេះថា “ខ្ញុំមិនគិតថានរណានឹងជំនួស Marco នោះទេ។ ពួកយើងរន្ធត់ និងសោកស្ដាយចំពោះរបួសរបស់ Marco ហើយពួកយើងកំពុងតែរៀបចំកីឡាករដែលពួកយើងមាន។"

Marco Asensio រងរបួសអំឡុងការប្រកួតមិត្តភាពជាមួយ Arsenal
Marco Asensio រងរបួសអំឡុងការប្រកួតមិត្តភាពជាមួយ Arsenal