សាហាវណាស់! អតីតប្រពន្ធយកកន្ត្រៃកាត់លិង្គប្ដីបោះចូលចានបង្គន់

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៦:០៦

តៃវ៉ាន់៖ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៨:៥០នាទីយប់ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតំបន់ Hukou  ដោយសារអតីតប្រពន្ធយកកន្ត្រៃកាត់លិង្គប្ដីចោល រួចបោះចូលទៅក្នុងចានបង្គន់។

ប្រភពបានឲ្យដឹងថា ស្រ្តីជាអតីតប្រពន្ធត្រកូល លី និងបុរសជាអតីតប្ដីត្រកូល ចេន។ ពួកគាត់ទាំងពីរបានលែងលះគ្នាជិតមួយខែហើយ។ ប៉ុន្ដែពួកគាត់ទាំងពីរនាក់គឺរស់នៅផ្ទះជាមួយគ្នាដដែល ព្រោះលោកចេន មិនទាន់មានការងារធ្វើពីរឆ្នាំហើយ រាល់ការចំណាយចាយវាយទាំងអស់គឺពឹងផ្អែកទៅលើអ្នកស្រីលីម្នាក់គត់។ អ្នកស្រីលី បានរៀបចំគម្រោងកាត់លិង្គរបស់ប្ដី ក្រោយដឹងថា ក្រៅពីរស់នៅពឹងផ្អែកលើប្រាក់ចំណូលរបស់គាត់ហើយ លោកចេនហ៊ានលួចមានស្រីផ្សេងអំឡុងពេលពួកគាត់ទាំងពីរមិនទាន់លែងលះគ្នាទៀតផង។

ទិដ្ឋភាពនៅខាងក្រៅផ្ទះ

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលអ្នកស្រីលី បានលួងលោមអតីតស្វាមីរួមភេទជាមួយគ្នា។ នៅពេលដែលលោកចេនស្រាតខោ អ្នកស្រីលីបានចាប់កាន់លិង្គ រួចក៏យកកន្ត្រៃដ៏មុតស្រួចមកកាត់លិង្គនិងពងស្វាស បន្សល់ទុកត្រឹមតែលិង្គប្រមាណ១សង់ទីម៉ែត្រតែប៉ុណ្ណោះ។ អ្នកស្រីលីបាននិយាយថា «ប្រសិនបើអញមិនបានវា ស្រីផ្សេងគឺមិនបានដូចគ្នា»។ ក្រោយមកអ្នកស្រីលីបានចាក់ទឹកអាស៊ីតទៅលើលិង្គដែលបានកាត់ ហើយបោះចូលទៅក្នុងចានបង្គន់ រួចចាក់ទឹកបង្ហូរចោល។ ដោយភាពភ័យខ្លាច លោកចេនបានរត់ចូលទៅពួនក្នុងបន្ទប់ទឹក ដើម្បីទូរស័ព្ទទៅកាន់ប៉ូលិស។

លោកចេននៅមន្ទីរពេទ្យ

ប្រភពបានបន្ដថា បន្ទាប់ពីប្រព្រឹត្តិអំពើដ៏សាហាវបែបនេះរួចមក អ្នកស្រីលី បានលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ហើយដេកស្ដូកស្ដឹងបាត់បង់ស្មារតីនៅក្នុងផ្ទះ។ ពួកគេទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប៉ូលិសបានឲ្យដឹងថា ចំពោះហេតុការណ៍នេះ ខាងប៉ូលិសកំពុងរង់ចាំភាគីទាំងសងខាងជាសះស្បើយសិន ដើម្បីធ្វើការសាកសួរ និងដោះស្រាយបន្តជាក្រោយតាមនីតិវិធីច្បាប់៕