៣៣ឆ្នាំហើយ មិនដែលជួបម្តាយបង្កើត ដល់ពេលនេះ Pat Napapa បានជួប ត្រឹមសាកសពម្តាយ

ថៃ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីជីវិតដ៏សែនកម្សត់របស់ តារាសម្តែងស្រី និងពិធីការិនី Pat Napa ដែលហាក់ដូចជា កើតមកមិនមានសំណាងល្អដូចជាគេសោះ ទោះរូបនាង ស្ថិតក្នុងជួរតារាល្បី និងមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណាក៏ដោយ។ 

បច្ចុប្បន្ន តារាស្រីរូបនេះ បានព្យាយាមរកលុយចិញ្ចឹមទាំងម្តាយចាស់ឈឺនៅលើគ្រែ  បងស្រីដែលពិការតាំងពីកំណើត និងមើលកូនប្រុសតូចថែមទៀតផង។ ហើយអ្វីដែលមិននឹកស្មានដល់គឺថា ម្តាយចាស់ ដែលនាងមើលថែសព្វថ្ងៃ ជាយាយរបស់នាងទេ តែរូបគាត់ បានចិញ្ចឹមនាង តាំងពីកើតមកម្ល៉េះ ទើបនាងហៅថាម៉ែៗ។ ដោយសារតែ ម្តាយឪពុកនាង បានបែកបាក់គ្នា តាំងពីនាងនៅក្នុងពោះម្តាយ ដូច្នោះហើយ ឪពុកនាង ក៏បាន ផ្ញើនាង ទៅនឹងយាយ ឲ្យមើលថែ រហូតដល់នាងធំពេញវ័យ។

ជាពិសេស នាងក៏ធ្លាប់ទម្លាយរឿងរ៉ាវទាំងអស់នេះ នៅក្នុងកម្មវិធីមួយថា រយៈពេល៣៣ឆ្នាំហើយ នាងមិនដែលឃើញមុខម្តាយនាងបែបណានោះទេ ហើយនាងក៏មិនបានខឹង ឬស្អប់ម្តាយនាងនោះដែរ ដែលបោះបង់នាង តែមានតែអរគុណ ដែលគាត់ បានបង្កើតនាង ឲ្យឃើញពន្លឺព្រះអាទិត្យ។

ប៉ុន្តែកាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះពីពិធីបុណ្យសព ដោយនាងបានឈរក្បែរសាកសពស្រ្តីម្នាក់ ដែលតាមការពិតទៅ ស្រ្តីម្នាក់នោះ ជាម្តាយបង្កើតរបស់នាង ដែលបានបោះបង់នាង ជិត៣៣ឆ្នាំទៅហើយ ទើបតែម្សិលមិញទេ នាង បានជួបមុខ ហើយក៏ជាឱកាសចុងក្រោយ ដែលនាងត្រូវនិយាយពាក្យលា ទៅកាន់គាត់ផងដែរ។ 

រូបថតមួយសន្លឹកនោះ ដែលPat Napapa បានបង្ហោះ នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថានាង បានជួបម្តាយនាងសោះ តែគួរឲ្យសោកស្តាយ ដែលជួបក្នុងស្ថានភាពទុក្ខសោកបែបនេះ។ 

យ៉ាងណាមិញ ក៏មានតារាជាច្រើន និងបណ្តាហ្វេននាងជាច្រើន បានសម្តែងក្តីទុក្ខសោក និងបញ្ចេញសារចូលរួមរំលែកទុក្ខ ទៅកាន់នាង ដែលបានបាត់បង់ម្តាយបង្កើតយ៉ាងដូច្នេះ៕

Pat Napapa
Pat Napapa
Pat Napapa
យាយរបស់នាង តែនាងហៅម៉ែជានិច្ច
យាយរបស់នាង តែនាងហៅម៉ែជានិច្ច
Pat Napapa និងឪពុកបង្កើត
Pat Napapa និងឪពុកបង្កើត
នាង Pat Napapa ចូលរួមពិធីបុណ្យសពម្តាយបង្កើតនាង