មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! កីឡាករថៃ ចូលមួយដៃ ហៅលែងឮ ឡើងស្លឺភ្នែក (មានវីដេអូ)

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៦:៥៨

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីម្សិលមិញនេះ កីឡាករកម្ពុជា ឯម សុធី បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ សហរ៉ាត់ សាក់ស៊ិប្រាផា ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំ នៅក្នុងទឹកទី ១។

កីឡាករ ឯម សុធី និងកីឡាករ សហរ៉ាត់ សាក់ស៊ិប្រាផា

ការប្រកួតចាប់ផ្ដើមទឹកទី ១ ភ្លាម កីឡាករថៃ សហរ៉ាត់ បានព្យាយាមប្រើជង្គង់វែងវាយខ្លាំងមកលើ កីឡាករកម្ពុជា ដោយ ឯម សុធី កម្ពុជាយើងព្យាយាមវាយដៃ និងទាត់ជើងក្រោម។ យ៉ាងណាមិញ រៀបនឹងបញ្ចប់ទឹកទី ១ ទៅហើយ ឯម សុធី បានប្រើកណ្ដាប់ដៃ វាយទៅលើកីឡាករថៃសន្លប់ធំ និងត្រូវអាជ្ញាកណ្ដាល លោក ធន់ សុភា រាប់ដល់ ១០ ងើបមិនរួច។

កីឡាករ សហរ៉ាត់ សន្លប់

ចង់ដឹងថាការប្រកួតនោះ កីឡាករថៃ សហរ៉ាត់ សាក់ស៊ិប្រាផា សន្លប់យ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!