ហេង ចន្ថា ទៅលេងសមុទ្រលើកនេះ លែងសាមញ្ញទៀតហើយ ឡើងស៊ិចស៊ីផ្តាំចាស់

កោះរ៉ុង៖ បើទោះបីជាបច្ចុប្បន្ន តារាសម្តែងស្រី ហេង ចន្ថា មិនសូវលេចមុខនៅក្នុងខ្សែភាពយន្តច្រើនដង ដូចលើកមុនក៏ដោយ ក៏រូបនាង នៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងជីវិតឯកជនរបស់នាង និងមុខរបររកស៊ី លក់សម្លៀកបំពាក់។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅ ស្រីស្អាតរូបនេះ បានដឹកដៃមិត្តភក្តិរបស់នាងប៉ុន្មាននាក់ដើរលេងកម្សាន្ត លំហែខួរក្បាល តាមតំបន់មាត់សមុទ្រ ជាមួយនឹងបរិយកាសត្រជាក់ស្រួលខ្លួន និងទេសភាពគួរឲ្យចង់គយគន់។

ប៉ុន្តែអ្វីដែលធ្វើឲ្យហ្វេនបើកភ្នែកធំៗនោះគឺថា លើកនេះ ហេង ចន្ថាលែងស្លៀកពាក់ធម្មតាៗដូចមកលើកមុនហើយ ដោយលើកនេះនាង លេងឈុតធំដោយស្លៀកអាវក្នុងពណ៌ខ្មៅ តែម្តង ដែលពិតជាស៊ិចស៊ីស៊ីអារម្មណ៍ខ្លាំងតែម្តង៕ 

ហេង ចន្ថា
ហេង ចន្ថា
ហេង ចន្ថា
ហេង ចន្ថា
ហេង ចន្ថា​ និងមិត្តភក្តិ
ហេង ចន្ថា​ និងមិត្តភក្តិ