បងប្រុសបង្កើត Pogba និយាយថា ប្អូនប្រុសរបស់ខ្លួន អាចនឹងធ្វើរឿងមួយឲ្យ Real Madrid

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៩:១៣

អេស្ប៉ាញ៖ បងប្រុសបង្កើតរបស់កំពូលខ្សែបម្រើ កីឡាករ Paul Pogba គិតថាប្អូនប្រុសរបស់ខ្លួនអាចនឹងចាកចេញពីក្លិបបិសាចក្រហម Manchester United មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid។ 

កីឡាករ Paul Pogba និងបងប្រុស

Paul Pogba អាចនឹងធ្វើឲ្យ Real Madrid ខ្លាំងបើសិនជាគេចាកចេញពី Manchester United ទៅចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះ។ បើតាមការឲ្យដឹងរបស់បងប្រុសបង្កើតរបស់គេ។

កីឡាករ Paul Pogba

ប្រភពជាច្រើនពីអង់គ្លេស និងអេស្ប៉ាញបានឲ្យដឹងថា អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ចង់ចុះហត្ថលេខានាំយកខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba ស្របពេលដែលខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Real Madrid រំពឹងថាអាចនឹងចាកចេញពីក្លិបសម្រាប់ទីផ្សារលើកនេះ។ អនាគតរបស់ខ្សែបម្រើវ័យ ២៦ឆ្នាំ នៅកីឡដ្ឋាន Old Trafford កំពុងស្ថិតនៅក្នុងភាពក្ដៅគគុក ក្រោយភ្នាក់ងារដោះដូររបស់គេ ថាគេអាចនឹកចាកចេញពីទឹកដីអង់គ្លេស។

កីឡាករ Paul Pogba

ជុំវិញបញ្ហារបស់ Pogba នេះដែរ Mathias ដែលជាបងប្រុសបង្កើតរបស់ Pogba និងជាកីឡាករបាល់ទាត់ម្នាក់ដែរនោះ គិតថាការមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញអាចជារឿងល្អ។

“ខ្ញុំមានអារម្មណ៍ថា ប្អូនប្រុសរបស់ខ្ញុំអាចជួយបានគ្រប់ក្រុម។ បើសិនជាគេលេងឲ្យ Madrid គេនឹងជួយ Madrid។ ខ្ញុំតែងតែចង់ឃើញអ្វីដែលល្អសម្រាប់គេ។ បើសិនជាគេគិតថា Real Madrid គឺជាក្លិបដែលល្អសម្រាប់គេ គេនឹងទៅចូលរួម។” Mathias ប្រាប់សារព័ត៌មាន AS។  

កីឡាករ Mathias

កីឡាករជម្រើសជាតិគីនេ វ័យ ២៨ឆ្នាំ Mathias បានផ្លាស់មកលេងនៅអេស្ប៉ាញ កាលពីចុងសប្ដាហ៍មុន ជាមួយកុងត្រារយៈពេល ៤ឆ្នាំជាមួយក្លិប Manchego Ciudad Real បន្ទាប់ពីចំណាយពេលវេលារដូវកាលមុនជាមួយក្លិប Tours នៅក្របខណ្ឌ Ligue1 របស់បារាំង៕

កីឡាករ Mathias