ពិតជាពិសេស! សម្ពោធហាងធំមួយហើយ ថែមទាំងមានកម្មវិធី ROG LanParty ថែមមួយទៀត​!

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៩:៣៣

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ មានការបើកសម្ភោធហាង Internet Café The Forest Entertainment ដែលមានទីតាំងនៅក្បែរគីរីរម្យ ក្រុមហ៊ុនយក្ស ASUS ROG បានរៀបចំធ្វើឡើងនូវកម្មវិធី LAN PARTY ដែលជាការប្រកួតហ្គេម២ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៧ខែកក្ដដា រហូតដល់ម៉ោង៨យប់ ថ្ងៃទី២៨ខែកក្កដាផងដែរ។

ការបើកសម្ភោធហាង Internet Café The Forest Entertainment
ការបើកសម្ភោធហាង Internet Café The Forest Entertainment
ការបើកសម្ភោធហាង Internet Café The Forest Entertainment
ការបើកសម្ភោធហាង Internet Café The Forest Entertainment

យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញថា មានការប្រកួតហ្គេមចំនួន៣រួមមាន៖ PUBG, CS:GO, និងDOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនASUS ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន ១៨៥០ដុល្លាសំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ Youtuber ល្បីៗមួយចំនួន ដើម្បីមកលេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយក្នុងនោះមានដូចជា Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកត្តិយសជាច្រើនរូបទៀត។ ដែលទាំងនេះអាចបញ្ជាក់ថា វិស័យកីឡាអេឡិចត្រូនិចកម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ 

ការបើកសម្ភោធហាង Internet Café The Forest Entertainment
ការបើកសម្ភោធហាង Internet Café The Forest Entertainment

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីពីរហើយ ដែលប្រទេសកម្ពុជាបង្កើតនូវ ព្រឹត្តិការណ៍លេងហ្គេមប្រគួតនេះ (ROG LAN PARTY)។

តួយ៉ាង តាមប្រសាសន៍របស់លោក Ryan ដែលជាអ្នកដំណាងទីផ្សារ ROG Component ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជានេះមានទីផ្សារ ដែលមានសក្តានុពល និងមានការគាំទ្រជាច្រើន ទៅលើផលិតផលROGកន្លងមក។

លោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការដឹកនាំក្រុម ដើម្បីបំពេញនូវតម្រូវការប្រទេសកម្ពុជា អោយកាន់តែមានការអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិចនេះអោយមានភាពជឿនលឿន ព្រមទាំងដើរទាន់ទីផ្សារពិភពលោកខាងក្រៅ ដោយនាំចូលនូវផលិតផល ដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើបដែលមានតម្លៃសមរម្យផងដែរ៕ 

ការបើកសម្ភោធហាង Internet Café The Forest Entertainment