បំបែកកំណត់ត្រាអ្នកចូលទស្សនា!! អស្ចារ្យ និងជក់ចិត្តណាស់ ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន បន្តភាពមិនដែលចាញ់ ក្រោមក្រសែភ្នែកអ្នកចូលទស្សនាជិត ៦ពាន់នាក់ (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៩:៤៦

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ក្នុងជំនួបសប្ដាហ៍ទី ១៧ ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង បានបន្តភាពមិនដែលចាញ់ ក្រោយយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ៥-២ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅកីឡដ្ឋាន Smart RSN Stadium។ 

សកម្មភាពក្នុងការប្រកួត (រូបភាព: Phnom Penh Crown FC)
សកម្មភាពក្នុងការប្រកួត (រូបភាព: Phnom Penh Crown FC)

៥គ្រាប់ របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ៥រូបផ្សេងគ្នាក្នុងម្នាក់មួយគ្រាប់គឺ សួន សុវណ្ណ, សារ៉េត គ្រីយ៉ា, Jonathan Campbell, Privat និង ហួយ ផល្លីន ខណៈ ២គ្រាប់ របស់ភ្នំពេញក្រោន រកបានដោយខ្សែប្រយុទ្ធ Dazarma Bata ១គ្រាប់ និងខ្សែប្រយុទ្ធប្រេស៊ីល Paulo Vicot ១គ្រាប់។ 

កីឡាករ ភ្នំពេញក្រោន អបអរគ្រាប់បាល់ (រូបភាព: Phnom Penh Crown FC)
កីឡាករ ព្រះខ័នរាជស្វាយរៀង អបអរគ្រាប់បាល់ (រូបភាព: Phnom Penh Crown FC)

ការទទួលបានជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតនេះ បានធ្វើឲ្យក្រុមមួយនេះបន្តឈរនៅកំពូលតារាង ដោយប្រកួត ១៧ប្រកួត ឈ្នះ ១៤ និងស្មើ ៣ មិនដែលចាញ់។ 

សកម្មភាពក្នុងការប្រកួត (រូបភាព: Phnom Penh Crown FC)

អ្វីដែលពិសេសសម្រាប់ការប្រកួតមួយនេះ គឺមានអ្នកគាំទ្រចូលរួមទស្សនារហូតដល់ ៥ ៨៦៣ នាក់ ដែលបានបំបែកកំណត់ត្រាចំនួនអ្នកចូលទស្សនាច្រើន កាលពីប្រកួតសប្ដាហ៍មុនរវាង វិសាខា និងភ្នំពេញក្រោន នៅ កីឡដ្ឋានវិសាខា ដែលមានអ្នកគាំទ្រចូលទស្សនា ៥ ៥០០នាក់៕

អ្នកគាំទ្ររបស់ ព្រះខ័នរាជស្វាយរៀង (រូបភាព: CNCC)
អ្នកគាំទ្ររបស់ ព្រះខ័នរាជស្វាយរៀង (រូបភាព: CNCC)
អ្នកគាំទ្ររបស់ ភ្នំពេញក្រោន (រូបភាព: CNCC)
អ្នកគាំទ្ររបស់ ភ្នំពេញក្រោន (រូបភាព: CNCC)

ចង់ដឹងថាជំនួបរវាង ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជក់ចិត្ត និងមានអ្នកគាំទ្រចូលទស្សនាច្រើនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!!