នារីស្រលាញ់ភេទដូចគ្នា ចាក់អតីតសង្សារខ្លួនជិត ២០០ដង ស្លាប់យ៉ាងអាណោចអាធ័មបំផុត

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១០:១៦

ចិន៖ នារីស្រលាញ់ភេទដូចគ្នាម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតពីបទឃាតកម្មលើអតីតគូស្នេហ៍របស់ខ្លួនដោយចាក់សម្លាប់គេជិត២០០ដង ក្រោយពីមានជម្លោះនៅក្នុងសណ្ឋាគារហ៊ូណាន ក្នុងប្រទេសចិន។

យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ Fang Yao អាយុ២៩ឆ្នាំ បានតាមអតីតសង្សារខ្លួនឈ្មោះ Wang Lei (អ្នកស្លាប់) អាយុ ២៦ឆ្នាំ ទៅដល់សណ្ឋាគារមួយកន្លែងក្នុងទីក្រុង Yongzhou។

ក្រោយមក នៅពេលពួកគេឡើងទៅដល់ជាន់ទី១០នៅក្នុងជណ្តើរយន្ត ជនបង្កនាង Fang ក៏បានយកកាំបិតចាក់ជនរងគ្រោះយកតែម្តង បណ្តាលឱ្យជនរងគ្រោះត្រូវស្លាប់យ៉ាងគួរឱ្យអណោចអាធ័មបំផុត។

ជនរងគ្រោះ

ខណៈពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ជនបង្កនាង Fang ក៏បានរត់គេចខ្លួនបាត់ទៅហើយ។ ឆ្លងកាត់ការធ្វើកោសល្យវិច័យបានរកឃើញថា ជនរងគ្រោះត្រូវបានជនបង្កចាក់សម្លាប់រហូតដល់ទៅ ១៩៦ដង។

គួរឱ្យដឹងផងដែរថា គូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះគឺជាមិត្តជាមួយគ្នាតាំងតែពីក្មេងមកម្ល៉េះ។ បន្ថែមពីនេះទៀត ពួកគេក៏ធ្វើការជាមួយគ្នា និងស្រលាញ់គ្នាផងដែរ។ ប៉ុន្តែយោងតាមសម្តីឪពុកជនរងគ្រោះបានឱ្យដឹងថា ពួកគេបានបែកគ្នាហើយ ប៉ុន្តែជនបង្កនៅតែបន្តសុំលុយកូនស្រីគាត់ថែមទៀត ព្រោះតែគេវក់នឹងល្បែងខ្លាំងពេក ទើបមានជម្លោះនឹងគ្នាជាហូរហែបែបនេះ។

យ៉ាងណាមិញ មិនយូរប៉ុន្មានជនបង្កក៏ត្រូវបានប៉ូលិសចាប់ខ្លួនបាន ហើយនាងពិតជាសារភាពថានាងពិតជាបានសម្លាប់អតីតសង្សារខ្លួនពិតមែន។

តុលាការបានកាត់ទោសនាង Fang Yao ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មលើអតីតសង្សារខ្លួន ប៉ុន្តែខាងគ្រួសារជនរងគ្រោះបានប្តឹងឧទ្ធរណ៍កាលពីពេលថ្មីៗនេះ ដោយចង់ឱ្យជនបង្កត្រូវកាត់ទោសប្រហារជីវិត ទើបរឿងរ៉ាវនេះល្បីនៅលើបណ្តាញសង្គមម្តងទៀត៕

ឃាតករ (នៅខាងឆ្វេង), ជនរងគ្រោះ (នៅខាងស្តាំ)