De Bruyne និយាយថា ដើម្បីឈ្នះ Premier League រដូវកាលថ្មី Man City ត្រូវការពិន្ទុត្រឹមតែ…. ប៉ុណ្ណោះ!!

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១០:១៨

អង់គ្លេស៖ កីឡាករខ្សែបម្រើ Kevin De Bruyne ជឿថា Manchester City មិនត្រូវការពិន្ទុច្រើន ក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកទី៣ ជាប់គ្នានោះទេ។ 

កីឡាករ De Bruyne

២រដូវកាល ដែលមេឃខៀវ Manchester City គ្រងតំណែងជើងឯក Premier League ក្លិបដែលដឹកនាំដោយ អ្នកចាត់ការទូទៅលោក Pep Guardiola រូបនេះរកបាន ១៩៨ពិន្ទុ ពោលគឺ រដូវកាល ២០១៧-២០១៨ រកបាន ១០០ពិន្ទុ និងរដូវកាលមុន ២០១៨-២០១៩ រកបាន ៩៨ពិន្ទុ។ 

Man City អបអរការឈ្នះពាន Premier League 2019-2019

យ៉ាងណាមិញ ខ្សែបម្រើជម្រើសជាតិប៊ែលហ្សិក De Bruyne ជឿថា Man City ត្រូវការត្រឹមតែ ៨៥ពិន្ទុ ដើម្បីឈ្នះពាន Premier League រដូវកាល ២០១៩-២០២០។

“ពួកយើងមិនត្រូវការធ្វើដូចកាលពី ២ដូវកាលមុននោះទេ ប្រហែលជាពួកយើងអាចឈ្នះពានរដូវកាលនេះ ជាមួយពិន្ទុត្រឹម ៨៥ប៉ុណ្ណោះ។ ការឈ្នះពាន ២ រដូវកាលជាប់គ្នា កាលពី ២រដូវកាលមុន គឺពិតជាលំបាក ប៉ុន្តែពួកយើងអាចធ្វើបាន។” ការលើកឡើងរបស់ De Bruyne។ 

កីឡាករ De Bruyne