កក្រើកខេត្តបាត់ដំបង កំពូលឌឺទាំងពីរ!! កែវ រំចង់ បន្តយកឈ្នះជើងខ្លាំងថៃ អ៊ីកឃីវសាំង នៅសង្វៀនឯកភ្នំ (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៤:១៤

បាត់ដំបង៖ ការប្រកួតប្រដាល់ ក្នុងកម្មវិធីសង្វៀនឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករជួរមុខកម្ពុជា កែវ រំចង់ បានប្រកួតឈ្នះជើងខ្លាំង កំពូលឌឺថៃ អ៊ីកឃីវសាំង ដោយពិន្ទុ។

កីឡាករ កែវ រំចង់ និងកីឡាករ អ៊ីកឃីវសាំង

ការប្រកួតនេះធ្វើឡើងត្រឹមតែ ៣ទឹកប៉ុណ្ណោះ ប៉ុន្តែកីឡាករទាំងពីរ ទាំងកម្ពុជា និងថៃ បានសម្រុកគ្នាទាំង ៣ទឹកពេញតែម្ដង ដោយបានព្យាយាមប្រើគ្រប់ស្នៀត ធ្វើឲ្យទស្សនិកជនដែលអញ្ជើញចូលរួមទស្សនាផ្ទាល់ ស្រែកហ៊ោយ៉ាងខ្លាំង។ ជាលទ្ធផលចប់ការប្រកួត ៣ទឹក កែវ រំចង់ បានប្រកួតឈ្នះ អ៊ីកឃីវសាំង ដោយពិន្ទុ។ 

កែវ រំចង់ ក្រោយឈ្នះកាប្រកួត

គួរបញ្ជាក់ផងដែរថា នេះគឺជាជំនួបលើកទី ៣ ហើយសម្រាប់អ្នកទាំងពីរ ដោយពួកគេធ្លាប់ជួបគ្នាចំនួន ២ដង ក្នុងកម្មវិធី Thai Fight ដោយទទួលបានជ័យជំនះម្ដងម្នាក់៕

កែវ រំចង់ កាលឈ្នះ អ៊ីកឃីវសាំង ក្នុងកម្មវិធី Thai Fight (រូបភាព: MLT Photography)

ចង់ដឹងថា ការប្រកួតរវាង កែវ រំចង់ និង អ៊ីកឃីវសាំង កក្រើកសង្វនៀនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!