មង្គលការ Ning Sophida ពិតជាអធិកអធម ដោយប្រមូលមិត្តសុទ្ធសឹងតែ បវរកញ្ញាមកចូលរួម

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា អតីតMiss Universe អ្នកនាង Ning Sophida​ ទើបតែរៀបចំពិធីភ្ជាប់ពាក្យខ្លួន កាលពីដើមខែកក្កដានេះ ដោយក្នុងនោះ ក៏ទទួលបានការអបអរសាទរ យ៉ាងច្រើនពីមិត្តសិល្បៈ​ និងមហាជនផងដែរ។ដោយឡែក បន្ទាប់ពីពិធីភ្ជាប់ពាក្យបានបញ្ចប់ទៅមិនប៉ុន្មានផង ស្រាប់តែកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះដដែល តារាស្រី អ្នកនាង Ning Sophida ក៏បានរៀបចំពិធីមង្គលការខ្លួន យ៉ាងអធិកអធម ដោយក្នុងនោះ មានវត្តមានសុទ្ធសឹងតែ បវរកញ្ញាជាច្រើន ដែលបានតុបតែងខ្លួនយ៉ាងស្អាត ដោយអ្នកខ្លះជាបវរកញ្ញាមកពីក្រៅប្រទេសថែមទៀតផង។ជាមួយគ្នានេះដែរ ក៏មានបណ្ដាមហាជននៅលើបណ្ដាញសង្គមជាច្រើន បានចូលរួមសម្ដែងការអបអរសាទរជាថ្មីម្ដងទៀត នាឪកាសដ៏ពិសេសរបស់តារាស្រីរូបនេះ និងជាពិសេសបានជូនពរនាង​ និងស្វាមី ឲ្យមានជីវិតអាពាហ៍ពិពាហ៍ ពោរពេញទៅដោយសុភមង្គលផងដែរ៕សូមទស្សនាទិដ្ឋភាពមង្គលការNing Sophida ខាងក្រោមនេះ៖
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida
ទិដ្ឋភាពមង្គលការNing Sophida