ហួសចិត្ត​! សាច់ថ្លៃ​គ្នា​សោះ លេង​ចាក់​មួយ​កាំបិត​ស្លាប់

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៣:១៤
បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​២៨ កក្កដា​នេះ បន្ទាប់​ពី​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សាមុទ្រ​សា​ខន ដោយសារ​សាច់ថ្លៃ​ដូច​គ្នា​ចាក់​មួយ​កាំបិត ។សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ បៀ​វ ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​កម្មករ​លើកដាក់​ត្រី ក្នុង​ខេត្ត​សាមុទ្រ​សា​ខន​ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ឆ្នើម​មាស ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។បើ​តាម​សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​សាច់ថ្លៃ​ដូច​គ្នា (​ប្រពន្ធ​ជន​រង​គ្រោះ និង​ប្រពន្ធ​ជន​ដៃដល់​ជា​បងប្អូន​បង្កើត​) ចាក់​១​កាំបិត​ចិត្តបន្លែ​ចំ​ម្តុំ​គ្រ​លៀន រង​របួសធ្ងន់ ក្នុង​ពេល​ផឹកស៊ី​ជុំ​គ្នា កាលពី​យប់​ថ្ងៃ​ទី​២៧ កក្កដា​នេះ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រឹក ថ្ងៃ​ទី​២៨ ខែ​ឆ្នាំ​ដដែល ។
យ៉ាងណា​ក៏​ដោយ​ករណី​ខាងលើ​សាច់ញាតិ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ជន​ដៃដល់​ទេ និង​លម្អិត​ពី​ដើមចម​នៃ​ជម្លោះ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​ហើយ ។ ចំណែក​សព​ត្រូវ​បាន​ដឹក​តាម​រថយន្ត​របស់​លោក​នួន​នី​គិ​ដា ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​សប្បុរសធម៌​មិន​ថា យប់​ថ្ងៃ​នៅ​ក្រុង​ប៉ោយ​បែ​តយ​ក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ៕
ប្រភព៖ កោះសន្តិភាព