ជីវិតកំពុងតែលំបាកហើយ Phumthanawat នៅត្រូវជនខិលខូចបោកប្រាស់លុយ ដែលគេជួយទៅអស់ទៀត

ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចហើយ ពីអតីតតារាសម្ដែងរូបសង្ហា លោក Phumthanawat បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយបានត្រឹមតែគេងមួយកន្លែង មិនអាចប្រកបកិច្ចការងារអ្វីបាននោះឡើយ។យ៉ាងណាមិញ​ បន្ទាប់ពីមានព័ត៌មានជាច្រើន បានចុះផ្សាយពីជីវិតដ៏លំបាករបស់តារាប្រុសរូបនេះរួចមក ក៏ឃើញថាមានមិត្តសិល្បៈ និងមហាជនជាច្រើន បានផ្ដល់ជាជំនួយជាហូរហែ ដោយក្នុងនោះក៏បានចំនួនទឹកប្រាក់ជាង ២សែនបាត សម្រាប់ទុកទិញថ្នាំព្យាបាលជំងឺផងដែរ។ប៉ុន្តែអ្វីដែលធ្វើឲ្យ តារាប្រុស លោក Phum Thanawat បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកនោះ គឺថាប្រាក់ទាំងនោះ ត្រូវបានជនខិលខូច ដែលអះអាងថានឹងជួយប្រមូលប្រាក់ឲ្យលោករូបនោះ បានយកប្រាក់ទាំងអស់រត់ទៅបាត់ ស្របពេលប្រាក់ទាំងនោះមិនទាន់នឹង បានដល់ដៃរបស់លោក Phumthanawat ផងដែរ។ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជន និងសិល្បៈករជាច្រើន បានសម្ដែងការខឹងសម្បារជាខ្លាំង មិនគួរណាទុកចិត្តមនុស្សឆាប់បែបនេះទាល់តែសោះ ហើយក្នុងនោះ ក៏មានក្ដីអាណិតដល់​លោក Phumthanawat ដែលត្រូវជួបរឿងពិបាកៗបែបនេះ មិនចេះអស់សោះឡើយ៕
Phumthanawat
Phumthanawat
Phumthanawat
Phumthanawat
Phumthanawat